សម្តេច​តេជោស្នើ​ឲ្យ​ឯកជនត្រូវ​បញ្ចុះ​ថ្លៃ​ឈ្នួល​​ហាង ​និង​មិន​ឲ្យ​រឹបអូស​ទ្រព្យសម្បត្តិ​នានា


រាជធានី​ភ្នំពេញ ​៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ទៅ​ដល់​វិស័យ​ឯកជន គ្រឹះស្ថាន​ធនាគារ ឲ្យ​មានការ​យោគយល់​ដល់​កូនបំណុល ក្នុង​ការ​ពន្យា​ការ​សង ឬ​កុំ​ធ្វើការ​ពិន័យ សម្រាប់​ការ​បង់​សង​ត្រឡប់​យឺតយ៉ាវ ហើយ​ដាច់ខាត​សូមកុំ​ឲ្យ​មានការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ប្រជាជន​នៅ​ក្នុង​កាលៈទេសៈ​កូ​វី​ដ​១៩ នេះ ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា «​ឥឡូវ​សុំ​ឲ្យ​មានការ​យោគយល់​គ្នា​ក្នុង​កាលៈទេសៈ​នេះ​» ដូច្នេះ​ម្ចាស់​បូ​រី ឬ​ម្ចាស់​គ្រឹះស្ថាន​ធនាគារ​សូម​ជួយ​សម្រួល​ក្នុង​ការ​ពន្យា​ពេល​នៃ​ការ​សង ឬ​ការ​បង់​រំ​លោះ​ផ្ទះ​ជាមួយ​ម្ចាស់​បូ​រី​ជាដើម ។

ជាង​នេះ​ទៅ​ទៀត សម្តេច​តេ​ជោ ក៏​បាន​បញ្ជាក់​ថា​សម្រាប់​ហាង​មួយ​ចំនួន គឺ​ទីតាំង​មួយ​ចំនួន​គឺជា​ការ​ជួល​ទីតាំង​គេ ដូច្នេះ​ម្ចាស់​ទីតាំង គួរ​ជួយ​សម្រួល​កុំ​យក​ថ្លៃ​ឈ្នួល នៃ​ការ​ជួល​ផ្ទះ ឬ​ជួល​ទីតាំង​បើកហាង​នានា បន្ធូរ​ប​ន្ធ​យ​ថ្លៃ​ជួល កុំ​បន្ត​យក​ថ្លៃ​ឈ្នួល​ពេញ​អី ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ