ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​អាជ្ញាធរ​ខេត្តចុះ​បោះបង្គោល​ព្រំ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​យោង​តាម​អនុក្រឹត្យ​ចុះ​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ ស្តី​ពី​ការ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​យ៉ា​ត រហូត​មក​ដល់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០ ​លោក​…

ខេត្ត​ប៉ៃលិន ៖ ដោយ​យោង​តាម​អនុក្រឹត្យ​ចុះ​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ ស្តី​ពី​ការ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​យ៉ា​ត រហូត​មក​ដល់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០ ​លោក​ ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​សាលាខេត្ត សហការ​ជាមួយនឹង​មន្ទីរ​បរិស្ថាន​ខេត្ត ចុះ​បោះ​ង្គោ​ល​ព្រំតំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​យ៉ា​ត បាន​ចំនួន​១៦​ដើម ។

បើ​យោង​តាម​របាយការណ៍​របស់​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មេ​សា ឆ្នាំ​២០២០ ថា កម្មវិធី​បោះបង្គោល​ព្រំ បេតិកភណ្ឌ​ធម្មជាតិ​នេះ គឺជា​ការ​ចាប់​ផ្ដើម​ឡើង​លើក​ដំបូង ដោយ​ធ្វើការ​បោះបង្គោល​បាន​ទើបតែ​ចំនួន​១៦​ដើម (​ចំណុច​)​​តែ​ប៉ុណ្ណោះ ក្នុង​​ចំណោម​៤៧ចំណុច នៃ​អនុក្រឹត្យ​ដែល​បាន​ចុះ​កន្លង​មក ស្តី​ពី​ការ​ង្កើ​ត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​យ៉ា​ត ។

លោក​បន្ត​ទៀត​ថា ភ្នំ​យ៉ា​ត គឺជា​ភ្នំ​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ ដ៏កម្រ​មួយ​របស់​កម្ពុជា ដែល​មិន​អាច​កាត់ថ្លៃ​បាន ដោយ​ដី​ភ្នំ​ជា​ដី​សុវណ្ណ​ភូមិ លើកមុខ​មាត់ និង​កិត្តិយស ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ៗ​រូប ។ លោក​បញ្ជាក់​ថា បេតិកភណ្ឌ​ទាំងនេះ មាន​ដូច​ជា ប្រាសាទ​៨​ទិស ចេតិយ​ព្រ​អង្គ​ចូឡា​ម​នី ព្រះ​វិហារ​វត្ត​ភ្នំ​យ៉ា​ត រូបសំណាក​ព្រះ​អង្គ អភយ​មុទ្រា រូប​សំណាក​លោក​យាយ​យ៉ា​ត និង​លេ​ណ​ដ្ឋា​ន មួយ​កន្លែង​ដែល​គេ​ប្រើ​កាលពី​សម័យ​សង្គ្រាម ។

លោក​បន្តទៀត​ថា ម្យ៉ាងវិញទៀត បេតិកភណ្ឌ​ធម្មជាតិ​នេះ ជាទី​ជម្រក​របស់​សត្វ និង​រុក្ខជាតិ ដោយ​ភ្នំ​យ៉ា​ត​ស្ថិត​នៅ​ក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ដូច្នេះ​ហើយ ទើប​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​ឱ្យ​ក្រសួងបរិស្ថាន រៀបចំ​បង្កើត​ភ្នំ​នេះ​ទៅ​ជា «តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​យ៉ា​ត​» ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​៣២​ហិ​កតា សម្រាប់​ទុកជា​កេរ្តិ៍​មរតក ដល់​មនុស្ស​ជំនាន់​ក្រោយ​ៗ ហើយក៍​ធ្លាប់​មាន​ជនជាតិ​ដើម​ភាគតិច «​កូ​ឡា​» រស់នៅ​ក្បែរ​នេះ​កាលពី​ពេល​កន្លង​មក វាក៏ជា​ភ្នំ​ប្រវត្តិសាស្ត្រ និង​ពូកែ​ស័ក្តិ​សិទ្ធ​ខ្លាំង​ណាស់​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ