ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​ធ្វើការ​នៅ​ថៃ ឬ​ក្រៅប្រទេស​ មិន​គួរ​ត្រឡប់​ចូល​ប្រទេស​ពេល​ចូល​ឆ្នាំ​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា បងប្អូន​ខ្មែរ​កំពុង​បម្រើ​ការងារ​នៅ​ក្រៅប្រទេស រួម​ទាំង​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ មិន​គួរ​ណា​ត្រឡប់​វិល​ចូល​ប្រទេស​កម្ពុជា​ជា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា បងប្អូន​ខ្មែរ​កំពុង​បម្រើ​ការងារ​នៅ​ក្រៅប្រទេស រួម​ទាំង​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ មិន​គួរ​ណា​ត្រឡប់​វិល​ចូល​ប្រទេស​កម្ពុជា​ជា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ នៅ​ស​ន្និ​សីទ​កាសែត​ ស្តី​ពី​កូ​វី​ដ​១៩ នៅ​ព្រឹក​ថ្ងៃ​ទី ៧ មេ​សា ​នេះ​ថា «​បងប្អូន​មានការ​ងារ​ធ្វើ ឬ​មាន​លទ្ធភាព​រស់នៅ​ទីនោះ (​ក្រៅប្រទេស​) គួរ​នៅ​ទីនោះ មក​ក្នុង​ប្រទេស​ត្រូវ​ដាក់​១៤ថ្ងៃ​ដាច់​ដោយឡែក​ពី​គេ​» ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ជាក់ស្តែង​ បងប្អូន​ពលករ​ខ្មែរដូច​ជា​នៅ​ប្រទេស​ថៃ «​មិនបាច់​មក​ល្អ​ជាង​មក នៅ​ប្រទេស​ថៃ​មាន​សុវត្ថិភាព​ជាង​» ។ សម្តេច​បាន​បញ្ជាក់​ថា ​ព្រោះ​មាន​បងប្អូន​វិល​ត្រឡប់​មក​ស្រុក​វិញ​ជា​បន្តបន្ទាប់​តាម​ច្រករបៀង​នោះ ។

សម្តេច​នាយ​រក​ដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​ យើង​មិន​អាច​ហាមឃាត់​ប្រជា​ពលរដ្ឋ​វិល​ចូល​ស្រុក​វិញ​ទេ ជា​ពិសេស​បងប្អូន​ខ្មែរ​ធ្វើការ​ខុសច្បាប់​នៅ​ក្រៅប្រទេស តែ​យក​ល្អ​អ្នកមាន​លទ្ធភាព​ និង​ធ្វើ​ល​ការ​ស្របច្បាប់​មិន​គួរ​វិល​ចូល​ស្រុក​ឡើយ ហេតុ​ដូច្នេះ​ហើយ ​សម្តេច​បាន​ឲ្យ​ក្រសួងសុខាភិបាល​រៀបចំ​សម្ភារ ដើម្បី​ត្រួតពិនិត្យ​សុខភាព​អ្នក​វិល​ចូល​ស្រុក​វិញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ