ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចសម្រេចចិត្តទាំងឈឺចាប់រឿងប្រជាជនខ្មែរ១៥០នាក់នៅម៉ាឡេស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ៧ មេ​សា​នេះ​ថាស​ម្តេច​បាន​ធ្វើការ​សម្រេចចិត្ត​មួយ​ដ៏​ឈឺចាប់ ព្រោះ​សម្តេច​បាន​ស្នើ​ឲ្យ​បងប្អូន​ខ្មែរ​ចំនួន ១៥០ នាក់​កំពុង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ៧ មេ​សា​នេះ​ថាស​ម្តេច​បាន​ធ្វើការ​សម្រេចចិត្ត​មួយ​ដ៏​ឈឺចាប់ ព្រោះ​សម្តេច​បាន​ស្នើ​ឲ្យ​បងប្អូន​ខ្មែរ​ចំនួន ១៥០ នាក់​កំពុង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី មិន​ឲ្យ​ហោះ​ចូល​កម្ពុជា ។

ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឡើង​ទៅ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថ នោះ​គឺជា​អ្វី​ដែល «​ជា​ការ​សម្រេចចិត្ត​ដ៏​ឈឺចាប់​» ព្រោះ​មាន​យន្តហោះ​មួយ​របស់​ម៉ា​ឡេ​ស៊ី​ដែល​ត្រូវ​ហោះ​មក​កម្ពុជា​ដើម្បី​មក​ទទួល​ជនជាតិ​របស់​គេ ហើយ​ក្នុង​នោះ​ក៏​សម្តេច​ទទួល​បាន​នូវ​ព័ត៌មាន​មួយ​ថា​មាន​បងប្អូន​ខ្មែរ ចំនួន ១៥០​នាក់​ត្រៀម​ហោះហើរ​ពី​ម៉ា​ឡេ​ស៊ី​ថ្ងៃនេះ ថ្ងៃ​ទី ៧ មេ​សា​នេះ​តែ​ម្តង ។

សម្តេច​តេ​ជោ​បាន​ស្នើ​ដល់​បងប្អូន​នៅ​ទីនោះ «​សូម​មេត្តា​យោគយល់​» ព្រោះ​សម្តេច​តម្រូវ​ឲ្យ​យន្តហោះ​នោះ​ហោះ​មក​កម្ពុជា​ទទេរ គឺ​មិន​ត្រូវ​ដឹក​មនុស្ស​ឡើយ ហើយ​ក៏​ត្រូវ​មាន​លាយលក្ខណ៍អក្សរ ព្រោះ​បើ​មាន​មនុស្ស​ដឹកនាំ​គឺ​មិន​អនុញ្ញាត្ត​ឲ្យ​ចូល​កម្ពុជា​ឡើយ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​សុំ​ខ្មែរ​យើង​នៅ​ម៉ា​ឡេ​ស៊ី ១៥០ នាក់​ស្នាក់​នៅ​ទីនោះ​សិន កុំ​អាល​ធ្វើ​ចល័ត​»​។ សម្តេច​បាន​បញ្ជាក់​ថា ឃើញ​ហើយ​ករណី​កូ​វី​ដ ១៩ នៅ​កម្ពុជា គឺ​មាន​ជាង ១០០ ករណី​ដែល​ក្នុង​នោះ​ការ​នាំ​ចូល​គឺ​មាន​ជាង ៨០ នាក់​ទៅ​ហើយ ។ សម្តេច​បាន​បញ្ជាក់​ថា​ថ្មី​ៗ​នេះ និស្សិត​ខ្មែរ​ម្នាក់​មក​ពី​អា​មេ​រិ​ក និង​ម្នាក់​មក​ពី​ជប៉ុន ពេល​មក​ដល់​កម្ពុជា​ភ្លាម​គឺ​ត្រូវ​ចូល​ទៅ​មន្ទីរពេទ្យ​ចាក់​អង្រែ​ភ្លាម​ផង​ដែរ ។

សម្តេច​បាន​ពន្យល់​ថា​ករណី​ដែល​សម្តេច​បានចិត្ត​មេត្តា​ឲ្យ​នាវា​ទេសចរណ៍​ឈ្មោះ MS Westerndam ចូល​កម្ពុជា​កាលពី​ពេល​មុន​នេះ គឺ​ពេល​នោះ​កម្ពុជា មិនមែន​ជា​ដំណាក់កាល​ឆ្លង​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ