ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​បើករថយន្ត​សុខ​ៗ​ក៏​ហុយផ្សែង រួច​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កាម​រី​មួយ​គ្រឿង​កែ​ច្នៃ​ប្រើ​ហ្គា​ស ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​សន្ធោសន្ធៅ ខណៈ​ពេល​ដែល​ម្ចាស់​រថយន្ត​កំពុង​បើក​សុខ​ៗ ក៏​ហុយផ្សែង រួច​ក៏​ចុះ​មើល​ស្រាប់តែ​ឆេះ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កាម​រី​មួយ​គ្រឿង​កែ​ច្នៃ​ប្រើ​ហ្គា​ស ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​សន្ធោសន្ធៅ ខណៈ​ពេល​ដែល​ម្ចាស់​រថយន្ត​កំពុង​បើក​សុខ​ៗ ក៏​ហុយផ្សែង រួច​ក៏​ចុះ​មើល​ស្រាប់តែ​ឆេះ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ តាម​បណ្ដោយ​ផ្លូវ​ណ​ត់​ប្រ៊ី​ត ស្ថិត​ក្នុងភូមិ​ទ្រូង​មាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

តាម​សម្ដី​ពី​បុរស​ឈ្មោះ ប៉ូ ប៉​ពារ អាយុ​៣២​ឆ្នាំ ជា​សន្តិសុខ​ឯកជន ស្នាក់​នៅ​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ហើយ​ក៏​ជា​ម្ចាស់​រថយន្ត​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គាត់ និង​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នកធ្វើការ​ជាមួយ​គ្នា​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី ស៊េរី​៩៩ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ​2M-9122 ជា​រថយន្ត​កែ​ច្នៃ​ប្រើ​ហ្គា​ស់ ។ ខណៈ​ពេល​នោះ ទើបតែ​បើករថយន្ត​ចេញ​មក​ពី​ផ្ទះ ក្នុង​បំណង​ជិះ​ទៅ​កន្លែងធ្វើការ​នៅ​ភូមិ​អ័​រ​គី​ដេ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ពី​ជើង​ទៅ​ត្បូង​។

បុរស​ខាងលើ​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ផ្សែងហុយ​ចេញពី​ផ្នែក​ខាង​មុខ​រថយន្ត ខណៈ​ពេល​នោះ​ពួក​គាត់​ក៏​ឈប់​រថយន្ត ហើយ​នាំ​គ្នា​ចុះ​ទៅ​មើល ស្រាប់តែ​លេច​ចេញ​ជា​អណ្ដាតភ្លើង​បាន​ឆាបឆេះ​ផ្នែក​ខាង​មុខ​រថយន្ត​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ ពួក​គាត់​ក៏​នាំ​គ្នារ​ត់ទៅ​សុំ​បំពង់​ពន្លត់​អគ្គិភ័យ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ទៅ​បី​បំពង់ ដើម្បី​យក​មក​បាញ់​ពន្លត់ ប៉ុន្តែ​ដោយ​មិន​អាច​គ្រប់គ្រង​ស្ថាន​ការណ៍​បាន ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មូល​ជំនាញ​ឱ្យ​ជួយ​អន្តរាគមន៍ ហើយ​សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​អន្តរាគមន៍​ចំនួន​៤​គ្រឿង ដោយ​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៣​គ្រឿង និង​ប្រើ​សាប៊ូ លាយ​ជាមួយ​ទឹក​បាញ់​ទៀត ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ មិន​បាន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ហើយ​ណាមួយ​ដោយសារ​តែ​រថយន្ត​ខាងលើ​នេះ បាន​ភ្ជាប់​ប្រព័ន្ធ​ដោយ​ហ្គា​ស ទើប​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​បាញ់​ទឹក​ពន្លត់ ទម្រាំ​តែ​រលត់​នោះ គឺ​បាញ់​ទឹក​អស់​៣​រថយន្ត ទើប​រលត់​ទៅ​វិញ ចំណែក​​រថយន្ត​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ។ ចំពោះ​មូលហេតុ​វិញ ជា​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ក្នុង​រថយន្ត​ទើប​ក្លាយជា​អគ្គិភ័យ​បែប​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ