ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ទាំង​៣ ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​មរណភាពបុគ្គលឆ្នើមម្នាក់​

4 ឆ្នាំ មុន

បុគ្គល​ឆ្នើមម្នាក់​​ក្នុង​វិស័យ​បាល់ទាត់​លោក Radomir Antic ដែល​ធ្លាប់​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ទាំង​៣ Real Madrid, Atletico Madrid និង Barcelona…

បុគ្គល​ឆ្នើមម្នាក់​​ក្នុង​វិស័យ​បាល់ទាត់​លោក Radomir Antic ដែល​ធ្លាប់​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ទាំង​៣ Real Madrid, Atletico Madrid និង Barcelona បាន​ទទួលមរណភាព​កាលពី​ម្សិលមិញ​ក្នុង​វ័យ៧១​ឆ្នាំ​ដោយ​រោគាពាធ ។

លោក Antic បាន​ចំណាយពេល ៤​ឆ្នាំ​ជាមួយ​ក្លិប​បាល់ទាត់ Luton Town ក្នុង​នាម​ជា​ខ្សែការពារ​ដ៏​រឹង​មាំ​ម្នាក់ ចន្លោះ​ឆ្នាំ១៩៨០-១៩៨៤ ។

ជោគជ័យ​ដ៏​ធំ​បំផុត​ក្នុង​អាជីព​ជា​អ្នកចាត់ការ​ក្លិប​បាល់ទាត់​របស់​លោក​គឺជា​មួយ​ក្លិប Atlético Madrid ដោយ​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga និង Copa del Rey ក្នុង​ឆ្នាំ ១៩៩៦ ។

អតីត​ខ្សែការពារ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យូ​ហ្គោ​ស្លា​វី​រូប​នេះ ក៏​ធ្លាប់​បាន​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស៊ែ​ប៊ី​ផង​ដែរ​។

ទាំង​ក្លិប Luton Town, Real Madrid, Atletico Madrid និង Barcelona បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​មរណភាព​របស់​លោក Radomir Antic ។

សូម​បញ្ជាក់​ថា​លោក Radomir Antic ក៏​ធ្លាប់​បាន​ដឹកនាំ​ក្រុម Real Madrid នៅ​ឆ្នាំ ១៩៩១/៩២ និង​ក្រុម Barcelona នៅ​ឆ្នាំ ២០០៣ ហើយ​បាន​ធ្វើ​ឱ្យ​លោក​ក្លាយជា​បុគ្គល​ទី​២ ដែល​មាន​ប្រ​វិត្ត​ដឹកនាំ​ក្លិប​ទាំង​២​នេះ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ