​ព្រះ​អង្គ​មាន​ពេល​សម្រាកកាយ​តិច​ណាស់


បើ​ទោះជា​នឿយហត់​ព្រះ​កាយ​យ៉ាងណា​ក៏​ព្រះសម្មាសម្ពុទ្ធ​មិន​ត្អូញត្អែរ មិន​រុញ​រា គឺ​តែង​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ពុទ្ធកិច្ច​៥​ប្រការ​ក្នុង​រយៈពេល​៤៥​វស្សា​ជា​និច្ច​គឺ​៖

១-​នៅ​ពេល​ព្រលឹម​ទ្រង់​និមន្ត​បិណ្ឌបាត ។

២-​ពេល​រសៀល​ទ្រង់​សម្ដែងធម៌​ទេសនា​ប្រោស​ដល់​សាធារណជន ។

៣-​នៅ​ពេល​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ចំពោះតែ​ភិក្ខុសង្ឃ ។

៤-​ពេល​កណ្តាលអធ្រាត្រ​ទ្រង់​ដោះស្រាយ​ប្រស្នា​ទេវតា​ទាំងឡាយ​។

៥-​នៅ​ពេល​ជិត​ភ្លឺ​ទ្រង់​ប្រមើល​មើល​សត្វលោក​ដែល​មានភ័ព្វ និង​ឥត​ភ័ព្វ ។

ក្នុង​រវាង​៤៥​វស្សា​ព្រះពុទ្ធ​តែង​បំពេញ​កិច្ច​ទាំង​៥​ជា​និច្ច​ដើម្បី​ប្រយោជន៍​ដល់​សព្វ​សត្វ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ