ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​របស់​អ្នកចាត់ការទូទៅក្លិប Manchester City បាត់បង់ជីវិតដោយកូវីដ១៩

4 ឆ្នាំ មុន

ម្តាយ​របស់​លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​របស់​ក្លិប Manchester City គឺ​លោកស្រី Dolors Sala Carrio…

ម្តាយ​របស់​លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​របស់​ក្លិប Manchester City គឺ​លោកស្រី Dolors Sala Carrio បាន​ទទួលមរណភាព​ហើយ កាលពី​ម្សិលមិញ​ ក្នុង​វ័យ​៨២​ឆ្នាំ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់​ពី​ឆ្លង​វីរុស COVID-19 នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC ។

នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ក្លិប Manchester City បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​«​អ្នក​គ្រប់​គ្នា​ទាំងអស់​សូម​ចូលរួម​ជាមួយ​ក្លិប ដើម្បី​ផ្ញើ​ការ​អាណិតអាសូរ​អស់ពី​ចិត្ត​នៅ​ពេលវេលា​ដ៏​សែន​ឈឺចាប់​បំផុត​នេះ​ដល់​លោក Pep គ្រួសារ​របស់​លោក និង​មិត្តភក្តិ​ទាំងអស់​» ។

កាលពី​ខែ​មុន​លោក Pep Guardiola ទើបតែ​បាន​បរិច្ចាគ ១​លាន​អឺ​រ៉ូ ដើម្បី​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស ដែល​បាន​ឆ្លង​រីក​រាលដាល​ដល់​ប្រជាជន​ទូ​ទាំង​ពិភពលោក​ជាង ១,៣៤៦,០០០​ករណី និង​ចំនួន​អ្នក​បាត់បង់ជីវិត​បាន​កើនឡើង​ដល់ ៧៤,៦៥៤​នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៧ ខែ មេ​សា នេះ ។

ជាមួយ​គ្នា​នេះ​ក្លិប​បិសាច​ក្រហម Manchester United និង​អតីត​ក្លិប​ចាស់​របស់​លោក Barcelona ក៏​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក៏​បាត់បង់​នេះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ