ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ និង​អ្នក​ជិតខាង​ភ័យ​ស្លន់ស្លោ ខណៈ​កំពុង​ដេក​សុខ​ៗ​បាក់​វេរ៉ង់ដា​ជាន់​ទី​២

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​កំពុង​តែ​សំរាក​យ៉ាង​លង់លក់​នៅ​ក្នុងផ្ទះ​របស់​គាត់​ជាន់​ទី​2 ស្រាប់តែ​បាក់​វេរ៉ង់ដា ខាង​មុខ​ផ្ទះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​សមត្ថកិច្ច និង​បងប្អូន​អ្នក​ជិតខាង​នាំ​គ្នា​ភ័យ​ស្លន់ស្លោ កាលពី​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​7 ខែមេសា ឆ្នាំ​2020…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​កំពុង​តែ​សំរាក​យ៉ាង​លង់លក់​នៅ​ក្នុងផ្ទះ​របស់​គាត់​ជាន់​ទី​2 ស្រាប់តែ​បាក់​វេរ៉ង់ដា ខាង​មុខ​ផ្ទះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​សមត្ថកិច្ច និង​បងប្អូន​អ្នក​ជិតខាង​នាំ​គ្នា​ភ័យ​ស្លន់ស្លោ កាលពី​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​7 ខែមេសា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​215 កែង​ផ្លូវ​146 នៅ​ចំណុច​ម្តុំ​បុរី​កីឡា​ផ្ទះ​លេខ 86Aed ជាន់​ទី​2 ស្ថិត​ក្នុងភូមិ​៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​មានឈ្មោះ ចិន សុវណ្ណ​នី ភេទ​ស្រី អាយុ​35​ឆ្នាំ មានមុខ​បរ​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​កើតហេតុ​ផ្ទះ​លេខ​86AEd ផ្លូវ លេខ​146 ភូមិ​៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

តាម​ប្រ​ភ​ប​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ជិតខាង ដែល​រស់នៅ​ម្តុំ​នឹង​កន្លែង​កើតហេតុ បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​ថា ម្ចាស់ផ្ទះ​កំពុង​តែ​សំរាក​លង់លក់ ស្រាប់តែ​មុខ​ផ្ទះ​របស់​គាត់​វេរ៉ង់ដា​ខាង​មុខ​បាន​បាក់​ស្រុត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​មានការ​ភ័យ​ខ្លាច​ពី​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់ផ្ទះ ទើប​កម្លាំង​ជំនាញ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​នាំ​គ្នា​ចុះ​មក​អន្តរាគមន៍​ភ្លាម ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​សមត្ថកិច្ច​មក​ដល់​ឃើញ​ថា ផ្ទះ​មួយ​ល្វែង​បាន​បាក់​ស្រុត​វេរ៉ង់ដា​ខាង​មុខជា​ន់ទី​២ ហើយ​ក៏​មានផ្ទះ​ផ្សេង​នៅ​ជាប់​នោះ​ទៀត ។ ខណៈ​ពេល​នោះ គឺ​មិន​ហ៊ាន​ឲ្យ​ម្ចាស់ផ្ទះ​ចេញ​មក​ខាង​មុខ​ផ្ទះ​ចុះ​មក​តាម​ជណ្តើរ​នោះ​ទេ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់ ។ ក្រោយមក​សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ ដែល​មាន​ជណ្តើរ​យក​មក​ហូត​ដាក់​ជណ្តើរ​ឡើង​ទៅ​ជួយ​សង្គ្រោះ​ម្ចាស់ផ្ទះ ដែល​មាន​ក្មេង​ចាស់​ប្រុស​ស្រី ដើម្បី​នាំ​ពួក​គេ​ចុះ​តាម​ជណ្តើរ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ខាងក្រោម​ផ្ទះ​ដោយ​មិន​មាន​អ្នក​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា រួម​នឹង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា នឹង​ចុះ​មក​ពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ