ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ម្នាក់​នៅ KTV ប៉ោយ​ប៉ែ​ត​និង​ខ្មែរ៤​នាក់​ព្យាបាល​ជា​សះស្បើយ​និង​វិជ្ជមាន​កូ​វី​ដ ១៩ ថ្មី​មាន​ត្រឹម​១​ករណី​លើ​ជនជាតិ​វៀតណាម

9 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​ ៖ ចាត់ទុកជា​ដំណឹង​ល្អ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​សម្រាប់​កម្ពុជា បន្ទាប់​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​គឺ​រក​ឃើញ​មាន​ត្រឹមតែ​មួយ​ករណី ខណៈ​ការ​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ៥ ករណី​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​ការ​ព្យាបាល​ជា​សះស្បើយ​ទូ​ទាំង​ប្រទេស​កើនឡើង​ដល់ ៥៨…

រាជធានី​ភ្នំពេញ​ ៖ ចាត់ទុកជា​ដំណឹង​ល្អ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​សម្រាប់​កម្ពុជា បន្ទាប់​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​គឺ​រក​ឃើញ​មាន​ត្រឹមតែ​មួយ​ករណី ខណៈ​ការ​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ៥ ករណី​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​ការ​ព្យាបាល​ជា​សះស្បើយ​ទូ​ទាំង​ប្រទេស​កើនឡើង​ដល់ ៥៨ នាក់ ។ ដែល​ក្នុង​ចំណោម​អ្នកជា​សះស្បើយ​ចំនួន​៥​រូប​ដែល​ជា​ជនជាតិ​ខ្មែរ គឺ​មាន​បុរស​វ័យ​ជនជាតិ​ខ្មែរ​វ័យ ៣០ ឆ្នាំ ជា​អ្នកបម្រើ​ការងារ​នៅ​ស្តា​ធី​វី ច្រក​ប៉ោយ​ប៉ែ​ត បានជា​សះស្បើយ​និង​ត្រូវ​បាន​អនុញ្ញាត្ត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​រួច​ហើយ បន្ទាប់​ពី​តេស្ត​អវិជ្ជមាន​ចំនួន ២ ដង​។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី ៧ ខែមេសា ឆ្នាំ​២០២០ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ករណី​វិជ្ជមាន​ថ្មី​គឺ​កើត​មាន​លើ នារី​ទេសចរ​ជនជាតិ​វៀតណាម អាយុ​២៧ ឆ្នាំ​និង​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា «​ស្ត្រី​រូប​នេះ បាន​ចេញពី​បា​វិត​ទៅ​វៀតណាម នៅ​ថ្ងៃ​ទី២ ខែមីនា ឆ្នាំ ២០២០ ហើយ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ១០ ខែមីនា ឆ្នាំ​២០២០​។ គាត់​មាន​មិត្ត​ប្រុស​ជា​ជនជាតិ​ចិន ដែល​បាន​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃ​ទី ០៣ ខែមេសា ឆ្នាំ​២០២០» ៕