ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​កូ​វី​ដ​១៩ នៅ​រុ​ស្ស៊ី កើនឡើង​លឿន ១​ថ្ងៃ​ជិត​១​ពាន់​នាក់ សរុប​៦.៣៤៣​ករណី

4 ឆ្នាំ មុន

ទីក្រុង​មូ​ស្គូ ៖ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា នៅ​ទូ​ទាំង​ប្រទេស​រុ​ស្ស៊ី មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៦.៣៤៣​ករណី គិត​ត្រឹម​ថ្ងៃ​ចន្ទ​ ទី​៦ មេ​សា…

ទីក្រុង​មូ​ស្គូ ៖ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា នៅ​ទូ​ទាំង​ប្រទេស​រុ​ស្ស៊ី មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៦.៣៤៣​ករណី គិត​ត្រឹម​ថ្ងៃ​ចន្ទ​ ទី​៦ មេ​សា ដោយ​កើនឡើង​ក្នុង​កំណត់​ត្រា​ប្រចាំ​ថ្ងៃ គឺ​ចំនួន ៩៥៤​ នាក់ ។

ម​ជ្ឍ​មណ្ឌល​ជំងឺឆ្លង​របស់​រុ​ស្ស៊ី បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ៤៧នាក់ ខណៈ​មនុស្ស ៤០៦នាក់ ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ​វិញ ។

ទីក្រុង​មូ​ស្គូ ដែល​ជា​តំបន់​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រទេស អភិបាលក្រុង​បាន​បញ្ជាក់​ថា មាន​ករណី​ឆ្លង​ថ្មី ចំនួន ៥៩១​ករណី ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ​នេះ សរុប​នៅ​មូ​ស្គូ មាន​អ្ន​កឆ្លង​វីរុសនេះ​ចំនួន ៤.៤៨៤​ករណី ។ ហើយ​កាលពី​អាទិត្យ​នេះ ប្រជាជន​ប្រមាណ ១៩៥.៤២៣​នាក់ ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​ខាង​វេជ្ជសាស្ត្រ នៅ​ក្នុង​ប្រទេស ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៣០ មីនា ប្រទេស​រុ​ស្ស៊ី មាន​អ្នក​ឆ្លង​វីរុស​សរុប​ត្រឹម ១,៨៣៦ ​ករណី​ប៉ុណ្ណោះ រហូត​មក​ដល់​ថ្ងៃនេះ កើនឡើងដល់ ៦.៣៤៣​ករណី ចំនួន​នេះ​ពិតជាឡើង​លឿនគួរឲ្យបារម្ភសម្រាប់​រុ​ស្ស៊ី ។

ជនជាតិ​រុ​ស្ស៊ី​ទាំងអស់​ លើកលែងតែ​អ្នកធ្វើការ​ នៅ​តាម​ស្ថាប័ន​ និង​គ្រឹះស្ថាន​សំខាន់​ៗ​ គឺ​ទទួល​បាន​ប្រាក់​ឈ្នួល​ឈប់​សម្រាក ចាប់ពី​ថ្ងៃ​ទី៣០ ខែមីនា​ ដល់​ថ្ងៃ​ទី៣០ ខែមេសា ដែល​ជា​ផ្នែក​មួយ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ជាតិ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ នៃ​មេរោគ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ