ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជយោ​! អ្នកក្លាហាន​ម៉ាស​មុខ​ក្នុង​សមរ​ភូមិ​​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាជន​កម្ពុជា​មានការ​សប្បាយ​ចិត្តខ្លាំង​នៅ​ពេល​ដែល​ទទួល​ដំណឹង​អំពី​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩​បានជា​សះស្បើយ​កាន់តែ​ច្រើន​ ហើយ​គ្មាន​ករណី​ថ្មី​នៃ​ជំងឺ​នេះ​បី​ថ្ងៃ​ជាប់​គ្នា​។ ជយោ​គ្រូពេទ្យ​កម្ពុជា​! ល​ទ្ឋ​ផល​ល្អ​រហូត​មក​ដល់​ពេល​នេះ ​នៃ​ការ​ប្រ​យុ​ទ្ធ​​នឹង​មេរោគ​កូ​វី​ដ​១៩ ​គឺជា​ផ្លែផ្កា​នៃ​ការ​សាមគ្គីភាព​របស់​ប្រជាជន​កម្ពុជា រដ្ឋាភិបាល និង ពិ​សេស​គ្រូពេទ្យ​កម្ពុជា​។ គ្រូពេទ្យ​កម្ពុជា…

ប្រជាជន​កម្ពុជា​មានការ​សប្បាយ​ចិត្តខ្លាំង​នៅ​ពេល​ដែល​ទទួល​ដំណឹង​អំពី​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩​បានជា​សះស្បើយ​កាន់តែ​ច្រើន​ ហើយ​គ្មាន​ករណី​ថ្មី​នៃ​ជំងឺ​នេះ​បី​ថ្ងៃ​ជាប់​គ្នា​។

ជយោ​គ្រូពេទ្យ​កម្ពុជា​!

ល​ទ្ឋ​ផល​ល្អ​រហូត​មក​ដល់​ពេល​នេះ ​នៃ​ការ​ប្រ​យុ​ទ្ធ​​នឹង​មេរោគ​កូ​វី​ដ​១៩ ​គឺជា​ផ្លែផ្កា​នៃ​ការ​សាមគ្គីភាព​របស់​ប្រជាជន​កម្ពុជា រដ្ឋាភិបាល និង ពិ​សេស​គ្រូពេទ្យ​កម្ពុជា​។

គ្រូពេទ្យ​កម្ពុជា ​គឺជា​កងទ័ព​ជួរ​មុខ​ដែល​ចូល​ប្រឡូក​ផ្ទាល់​ជាមួយនឹង​មេរោគ​កូ​វី​ដ​១៩​។ ពួក​គេ​បាន​​បំពេញ បេសកកម្ម​យ៉ាង​ក្លាហាន​ជាមួយនឹង​ពលី​កម្ម​ខ្ពស់​និង​ប្រកបដោយ​ការ​ទទួលខុស​ត្រូវ។ ពួក​គេ​បាន​ឃ្លាត ឆ្ងាយ​ពី​ប្រ​ព​ន្ឋ​ កូន​ និង​ឪពុក​ម្តាយ​ជាទី​ស្រឡាញ់ ​ដើម្បី​សុខភាព​និង​ជីវិត​របស់​ប្រជាជន​កម្ពុជា​។

កិច្ច​ប្រឹងប្រែង​យ៉ាង​ក្លាហាន​របស់​គ្រូពេទ្យ​កម្ពុជា​ប្រ​យុ​ទ្ធ​​នឹង​មេរោគ​កូ​វី​ដ​១៩ បាន​បញ្ចេញ ល​ទ្ធ​ផល គួរ​អោយ​កោតសរសើរ​រហូត​មក​ដល់​ពេល​នេះ​។

ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​តែ​ផ្តល់​ការ​គោរព ការ​ដឹងគុណ និង ការ​កោតសរសើរ​ចំពោះ​ល​ទ្ធ​ផល ជាទី​គាប់ចិត្ត​នៅ​ក្នុង​ការ​ប្រ​យុ​ទ្ធ​នឹង​មេរោគ​កូ​វី​ដ​១៩​រហូត​មក​ដល់​ពេល​នេះ​។

ការ​យកចិត្តទុកដាក់​យ៉ាង​កក់ក្តៅ​ពី​រដ្ឋាភិបាល​ពិ​សេស​ពី​សម្តេច​តេ​ជោ​ ហ៊ុន ​សែន បាន​ធ្វើ​អោយ ក្រុម​គ្រូពេទ្យ​កម្ពុជា​បំពេញការងារ​យ៉ាង​អស់ពី​ចិត្ត​ ដើម្បី​សម​នឹង​ការ​ទុកចិត្ត​ពី សម្តេច​តេ​ជោ រដ្ឋាភិបាល និង ប្រជាជន​កម្ពុជា​។

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជា​ញឹកញាប់​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ដែល​ត្រូវ​យកចិត្តទុកដាក់​ដល់​ក្រុម​គ្រូពេទ្យ​អោយ​បាន​ល្អ​ ដើម្បី​ពួក​គេ​អាច​បំពេញការងារ​បាន​មាន​ប្រ​សិ​ទ្ឋ​ភាព​ហើយ​ចៀសវាង​ពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។

ខណៈ​​ដែល​សញ្ញា​នៃ​ភាព​ជោគជ័យ​ក្នុង​សមរភូមិ​ប្រឆាំង​កូ​វី​ដ​១៩ ​បាន​លេច​ឡើងជា​បន្តបន្ទាប់​នោះ យើង​គ្រប់​គ្នា​ត្រូវ​តែ​បន្ត​គ្រាំ​ទ្រ​ដល់​អ្នកក្លាហាន​ម៉ាស​មុខ​គឺ​គ្រូពេទ្យ​កម្ពុជា​។ យើង​មានការ​សង្ឃឹម យ៉ាង​កក់ក្តៅ​ថា​ ដំណើរ​ផ្លូវ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​នេះ​នឹង​បន្ត​មាន​ជាប់​រហូត​ដល់​ពេល​មួយ​ដែល​កម្ពុជា​អាច​ប្រកាស​បាន​ថា​អ្នកជំងឺ​កូ​វី​ដ​១៩​ទាំងអស់​បានជា​សះស្បើយ​ហើយ​គ្មាន​ករណី​​ថ្មី​ត្រូវ​បាន​រក​ឃើញ​។

ទីប​ញ្ជ​ប់​មួយ​បែប​នេះ ពិតជា​នឹង​អស្ចារ្យ​ខ្លាំង​ណាស់​ដែល​មិន​ត្រឹមតែ​សម្រាប់​សុខភាព និង​ជីវិត ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​សម្រាប់​កេ​រ្ត៍​ឈ្មោះ​ប្រទេស​កម្ពុជា​ទាំងមូល ​និង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។

វា​ក៏​ជា​ភស្តុ​តាង​មិន​អាច​ប្រកែក​បាន​អំពី​សមត្ថភាព​គ្រូពេទ្យ​កម្ពុជា​ហើយ​ជាល​ទ្ធ​​ផល​នឹង​ពង្រឹង​ដល់​ការ​ជឿ​ទុកចិត្ត​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ចំពោះ​វិស័យ​សុខាភិបាល​កម្ពុជា​។

កម្ពុជា​ត្រូវ​តែ​បង្ហាញខ្លួន​ថា ​ជា​ប្រជាជាតិ​មួយ​ដែល​ខ្លាំង​និង​មាន​សមត្ថភាព​តស៊ូ​បាន​គ្រប់​ស្ថានភាព​លំបាក​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ