ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួន​អ្នកជា​មនុស្ស​ចិត្ត​ក្តៅ​ឬ​ចិត្ត​ត្រជាក់ ?

3 ឆ្នាំ មុន

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្រៀន​ថា កុំ​បាច់​ទៅ​រក​ឋានសួគ៌ ឋាននរក​នៅឯណា​ឆ្ងាយ​នោះ គឺ​នៅ​តែ​ក្នុង​ចិត្ត​របស់​យើង​នឹង​ឯង មនុស្ស​ម្នាក់​ដែល​មានចិត្ត​ឆេវឆាវ គេ​នឹង​មាន​អារម្មណ៍​អាក្រក់​ជា​និច្ច គឺ​ងាយ​នឹង​ច្រឡោ​ត​ខឹង​ណាស់ ភ្លើង​ទោសៈ​ហ្នឹងហើយ​ជា​នរក​នោះ ។ បុគ្គល​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​គាត់…

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្រៀន​ថា កុំ​បាច់​ទៅ​រក​ឋានសួគ៌ ឋាននរក​នៅឯណា​ឆ្ងាយ​នោះ គឺ​នៅ​តែ​ក្នុង​ចិត្ត​របស់​យើង​នឹង​ឯង មនុស្ស​ម្នាក់​ដែល​មានចិត្ត​ឆេវឆាវ គេ​នឹង​មាន​អារម្មណ៍​អាក្រក់​ជា​និច្ច គឺ​ងាយ​នឹង​ច្រឡោ​ត​ខឹង​ណាស់ ភ្លើង​ទោសៈ​ហ្នឹងហើយ​ជា​នរក​នោះ ។

បុគ្គល​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​គាត់ រួម​ទាំង​ខ្លួន​គាត់​ផង​រង​ទុក្ខ​សោកសៅ និង​ពិបាកចិត្ត​គ្រប់ពេលវេលា ព្រោះតែ​ចិត្ត​ឆេវឆាវ​នោះ ហើយ​ភ្លើង​ទោសៈ​នេះ​បើ​កើត​មាន​ដល់​អ្នកដឹកនាំ​វិញ​គឺ​ងាយ​បង្ក​ការ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។

ផ្ទុយ​ទៅ​វិញ​បុគ្គល​ណាមួយ​ដែល​មានចិត្ត​ត្រជាក់ មិន​ឆេវឆាវ​ខឹង​ច្រឡោត មាន​តែ​ចិត្តស្ងប់​សុខ គាត់​តែង​រស់នៅ​ដោយ​សុខសាន្ត​ជាមួយ​ខ្លួន​គាត់​ផង និង​អ្នក​ដទៃ​ផង បានជា​ទីស្រឡាញ់​រាប់អាន​អំពី​មនុស្ស​ទូទៅ ហ្នឹងហើយ​ជា​ឋានសួគ៌ ។

ហេតុនេះ​ទើប​លោក​ពោល​ធៀប​ថា ជីវិត​បុគ្គល​ចិត្តអាក្រក់ ចិត្ត​ឆេវឆាវ​ប្រៀប​ដូច​ជា​ឋាននរក​សម្រាប់​គាត់ និង​អ្នក​នៅ​ជុំវិញ​គាត់​។ ចំណែក​អ្នក​ដែល​មិន​ឆេវឆាវ មានចិត្ត​ត្រជាក់​តែង​រីករាយ​សប្បាយ ប្រៀប​បាន​នឹង​ជីវិត​ក្នុង​ឋានសួគ៌ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ