ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ទុក្ខ​ផ្ទួនៗ​​! កំពុង​រង​គ្រោះ​កូ​វី​ដ​១៩ ធ្ងន់ធ្ងរ បែរជា​មាន​ភ្លើង​ឆេះ​នៅ​ព្រលាន​​​យន្តហោះ​ទៀត

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖ មន្ត្រី​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​បាន​និយាយ​ថា ​អគ្គិភ័យ​ដែល​បាន​រាលដាល​ពាស​ពេញ​តំបន់​ស្មៅ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភាគ​និរតី Florida បាន​បំផ្លាញ​រថយន្ត​ទុក​សម្រាប់​ជួល​រាប់​ពាន់​គ្រឿង​។ ហេតុការណ៍​នៃ​ភ្លើង​ឆាបឆេះ​បំផ្លាញ​អស់​ឡាន​រាប់​ពាន់​គ្រឿង គឺ​ចំ​ពេល​ដែល​សហរដ្ឋអាមេរិក​កំពុង​​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ឆ្លង​វីរុស​កូ​វី​ដ ១៩…

សហរដ្ឋអាមេរិក​ ៖ មន្ត្រី​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​បាន​និយាយ​ថា ​អគ្គិភ័យ​ដែល​បាន​រាលដាល​ពាស​ពេញ​តំបន់​ស្មៅ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភាគ​និរតី Florida បាន​បំផ្លាញ​រថយន្ត​ទុក​សម្រាប់​ជួល​រាប់​ពាន់​គ្រឿង​។

ហេតុការណ៍​នៃ​ភ្លើង​ឆាបឆេះ​បំផ្លាញ​អស់​ឡាន​រាប់​ពាន់​គ្រឿង គឺ​ចំ​ពេល​ដែល​សហរដ្ឋអាមេរិក​កំពុង​​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ឆ្លង​វីរុស​កូ​វី​ដ ១៩ ដែល​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​៥ ខែមេសា សហ​រដ្ឋអាមេរិក មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​ប្រមាណ​៣​សែន​នាក់ និង​ស្លាប់​ចំនួន​ប្រមាណ​៨០៩៨​នាក់​។

មន្ត្រី​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា​ អគ្គិភ័យ​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​មាន​ទំហំ ១៥ ហិច​តា ហើយ​ដើម​ឡើយ​មាន​តែ​រថយន្ត​ចំនួន ២០ គ្រឿង​ប៉ុណ្ណោះ នៅ​ក្នុង​តំបន់​ជួល​ឡាន​ដឹក​ស្មៅ​នៅ​ឯ​ព្រ​លាន​យន្តហោះ តែ​ការ​ឆេះ​បាន​បន្ត​រីក​រាលដាល​ខ្លាំងឡើង​ៗ។

អ្នកនាំពាក្យ​របស់​អាជ្ញាធរ​កំពង់​ផែ បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ី​អិន​អិន​ថា ភ្លើង​បាន​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង រហូត​អណ្តាតភ្លើង​បាន​បំផ្លាញ​រថយន្ត​ជួល​ជាង ៣.៥០០ គ្រឿង​។

លោកស្រី Melinda Avni អ្នកជំនាញ​នៃ​សេវាកម្ម​ព្រៃឈើ​នៃ​រដ្ឋ Florida នៃ​រដ្ឋ Caloosahatchee បាន​និយាយ​ថា ​អាជ្ញាធរ​ត្រូវ​បាន​គេ​ហៅ​ឱ្យ​ពន្លត់ភ្លើង​នៅ​ម៉ោង ៥ ល្ងាច នៅ​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​ភ្លើង​បាន​ឆក់​យក​រថយន្ត​ប្រមាណ ២០ គ្រឿង​។

លោកស្រី​បាន​និយាយ​ថា «​នៅ​ពេល​ដែល​ក្រុមការងារ​យើង​ទៅ​ដល់​កន្លែង​កើតហេតុ គឺ​វា​មាន​ឡាន​ជាង ១០០ គ្រឿង កំពុង​ឆេះ ។ យើង​មិន​អាច​ទប់ស្កាត់​បាន​ភ្លាម​ៗ​រហូត​ឡាន​រាប់​ពាន់​គ្រឿង​​​ត្រូវ​ឆេះ​អស់ » ។ ដក​ស្រង់​ចេញពីវេបសាយ ៖ cnn (ប្រភព​វីដេអូ ៖ CBS Miami)(កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ