ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ មិន​ត្រូវ​ទុក​ឲ្យ​ពលរដ្ឋ​ណា​ស្លា.ប់​ដោយ​មិន​បាន​ដោះស្រាយ​នោះ​ទេ មិន​ថាជំងឺ​កូ​វី​ដ​១៩​ ក៏​ដោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា មិន​ត្រូវ​ទុក​ឲ្យ​ពលរដ្ឋ​ណា​ស្លាប់​ដោយ​មិន​បាន​ដោះស្រាយ​នោះ​ទេ មិន​ថា ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា មិន​ត្រូវ​ទុក​ឲ្យ​ពលរដ្ឋ​ណា​ស្លាប់​ដោយ​មិន​បាន​ដោះស្រាយ​នោះ​ទេ មិន​ថា ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ខណៈ​ដែល សម្តេច​អរគុណ​សប្បុរសជន និង​មន្ត្រីរាជការ​ដែល​បាន​បរិច្ចាគ​ថវិកា និង​ប្រាក់ខែ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ -១៩ (Covid-19) ។

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៦ មេ​សា​យ៉ាង ដូច្នេះ​ក្នុង​ការ​រៃ​អង្គាស​មូលនិធិ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​កូ​វី​ដ -១៩ បើ​យោង​តាម​ការ​ការ​អំពា​វា​នាវ​កន្លង​ទៅ​នេះ គឺ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ឌ​-១៩ បាន​ទទួល​ថវិកា​ប្រមាណ​ជាង​១០​លាន​ដុល្លារ​ហើយ ដែល​បាន​មក​ពី​សប្បុរសជន​ចូលរួម​បរិច្ចាគ​ផង និង​បូក​រួម​ទាំង​ថវិកា​បៀវត្សរ៍​ដែល​ចូលរួម​ដោយ​មន្ត្រីរាជការ​យើង​ផង ។

ទន្ទឹម​នឹង​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​កម្ពុជា​ពេល​នេះ គឺ​កំពុង​បញ្ចេញ​កម្លាំង​ខិតខំ​ធ្វើ​ការងារ ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​យើង ។ កុំ​ទុក​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយ​យើង​មិន​បានដឹង​ហើយ​មិន​បាន​ដោះស្រាយ ។ មិនមែន​គ្រាន់តែ​បញ្ហា​កូ​វី​ដ​-១៩​ទេ ក៏​ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យ​មើល​ប្រជាពលរដ្ឋ​យើង​ដែល​ខ្វះខាត​ស្បៀង គឺ​ត្រូវ​ផ្តល់​ស្បៀងអាហារ​អោយ​ពួក​គាត់​បានជា​បន្ទាន់​ឆាប់​បំផុត ។ កុំអោយ​ពួក​គាត់​ខ្វះ​ស្បៀងអាហារ​អោយ​សោះ ក្នុង​ពេល​ដែល​សភាពការណ៍​មានការ​ប្រែប្រួល​ពី​ក្រៅប្រទេស និង​ពី​ក្នុង​ប្រទេស គឺ​ត្រូវ​គ្រប់គ្រង​អ្វី​ៗ​ដែល​មាន​ក្នុង​ប្រទេស​របស់​យើង ហើយ​ត្រូវ​ចាត់ចែង​នូវ​ធនធាន​ទាំងអស់​ដែល​មាន​ក្នុង​ប្រទេស​របស់​យើង​សម្រាប់​ជួយ​នឹង​បម្រើ​ប្រជាពលរដ្ឋ​របស់​យើង​អោយ​បាន​ទាន់​ពេល​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ