ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាម​ប្រ​មាញ់៤​ថ្ងៃ​ទើប​ក្របួច​ជាប់​ឧក្រិដ្ឋ​ជនស្រី-ប្រុស​ក្នុង​​ក្រុង​បា​វិត

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ស្នងការដ្ឋាន​នគ​បាល ​បាន​ចុះ​បង្ក្រាប​ជន​ស​ង្ស​យ័​ចំនួន​​៣​នាក់​ ដែលជា​មេ​ខ្លោង និង​បក្សពួក​ ​​ក្នុង​ករណី​រក្សា​ទុកជួញដូរ​គ្រឿងញៀន ​និង​កែច្នៃ​​សារធាតុ​គីមី​ផ្សំ​ខុសច្បាប់ ​ហើយ​​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ច្បាប់​…

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ស្នងការដ្ឋាន​នគ​បាល ​បាន​ចុះ​បង្ក្រាប​ជន​ស​ង្ស​យ័​ចំនួន​​៣​នាក់​ ដែលជា​មេ​ខ្លោង និង​បក្សពួក​ ​​ក្នុង​ករណី​រក្សា​ទុកជួញដូរ​គ្រឿងញៀន ​និង​កែច្នៃ​​សារធាតុ​គីមី​ផ្សំ​ខុសច្បាប់ ​ហើយ​​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ នៅ​ថ្ងៃ​ទី​៦​ មេ​សា​ នេះ​ រួម​ទាំងមាន​​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ធំ​ និង​សម្ភារ​ប្រើប្រាស់ ​និង​កែ​ច្នៃគ្រឿងញៀន​ជា​ច្រើន​ទៀត​។

​លោក​វរសេនិយ៍​ឯក​កែវ​ សុ​ថា ស្នងការ​រង​ទទួល​បន្ទុក​ផែន​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការ
ដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​ បាន​អនុវត្ត​តាម​បទបញ្ជា​ដ៏ខ្ពង់ខ្ពស់​របស់​លោក​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍ទោ​កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត កាលពី​ថ្ងៃ​ទី​៣១​ មីនា ​រហូត​ដល់​ថ្ងៃ​ទី​០៣ មេសា​ ឆ្នាំ​២០២០​កម្លាំង​ និងមាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បាន ។

ករណី​រក្សា​ទុកជួញដូរ​គ្រឿងញៀន និង​កែ​ច្នៃសារធាតុ​គីមី​ផ្សំ​ខុសច្បាប់​ចំនួន​​៣​ទីតាំង​ផ្សេង​គ្នា​ ក្នុង​នោះ​​
ទីតាំង​ទី​១-​នៅ​ចំណុច​បន្ទប់​ជួល​ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត ​ក្រុង​បា​វិត ។ ទីតាំង​ទី​២-នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​តា​បឹ​ប ​សង្កាត់​បា​វិត​ក្រុង​បា​វិត និងទីតាំង​ទី​៣-នៅ​ចំណុចស​ណ្ឋា​គារ​សុបិន្ត​ពិសេស ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត ខេត្តស្វាយរៀង ​។​

រយៈពេល​០៤​ថ្ងៃ​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​ កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ជា​មេ​ក្លោ​ង​និង​បក្សពួក​​៣​នាក់​ ស្រី​​១​នាក់​ ជា​ជនជាតិ​វៀតណាម ​១​-ឈ្មោះ​ត្រឹង វឹក​ភូ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​វៀតណាម​(​ជា​មេ​ក្លោ​ង​)​ ២-ឈ្មោះ​វ៉ូ ហ​រ័​ធឿ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ ជនជាតិ​វៀតណាម​ ៣-ឈ្មោះ​ង៉ូ ធី​អៀង​ថា​ន់ ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​ជនជាតិវៀតណាម ​។

អត្ថបទសរសេរ ដោយ