ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ហ៊ូ​បុ​ី​ ភាគ​កណ្តាល​ចិន ចាប់ផ្តើម​ឱ្យ​ពល​រដ្ឋចូល​​ធ្វើការ​វិញ​នៅ​ថ្ងៃ​ទី​០៣ មេ​សា

3 ឆ្នាំ មុន

ប្រទេស​ចិន៖ យោង​តាម​ផ្នែក​ធនធានមនុស្ស​និង​សន្តិសុខ​សង្គម​ខេត្ត​ហ៊ូ​បី​ុ​ថា មនុស្ស​ប្រមាណ​ជា​៥,៥៧​លាន​នាក់​នៃ​ខេត្ត​ហ៊ូ​បី​ុ​ភាគ​កណ្ដាល​ចិន ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុតកាលពីដំបូង​គេ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 បាន​វិល​ទៅ​ធ្វើការ​វិញ​ហើយ​ចាប់ពី​ថ្ងៃ​ទី​៣ ​មេ​សា​ មក ​។ ក្នុង​ចំណោម​អ្នក​ទាំងនេះ​…

ប្រទេស​ចិន៖ យោង​តាម​ផ្នែក​ធនធានមនុស្ស​និង​សន្តិសុខ​សង្គម​ខេត្ត​ហ៊ូ​បី​ុ​ថា មនុស្ស​ប្រមាណ​ជា​៥,៥៧​លាន​នាក់​នៃ​ខេត្ត​ហ៊ូ​បី​ុ​ភាគ​កណ្ដាល​ចិន ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុតកាលពីដំបូង​គេ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 បាន​វិល​ទៅ​ធ្វើការ​វិញ​ហើយ​ចាប់ពី​ថ្ងៃ​ទី​៣ ​មេ​សា​ មក ​។

ក្នុង​ចំណោម​អ្នក​ទាំងនេះ​ សរុប​មនុស្ស​៣,៤៦​លាន​នាក់​បាន​វិល​ត្រឡប់ទៅ​កាន់​កន្លែងធ្វើការ​របស់​ពួក​គេ​វិញ​ នៅ​ក្រៅ​ខេត្ត​ហ៊ូ​បី​ុ ដូច​ជា​ខេត្ត​ក្វា​ង​ទុង ហ្សេ​យ៉ាង​ និង​ជាំ​ង​ស៊ូ ដែល​នោះ​ជា​គោលដៅ​៣​ដំបូង​គេ​ ។ អ្នក​ទទួលខុសត្រូវ​ម្នាក់​ នៃ​ផ្នែក​នោះ​គូសបញ្ជាក់​ថា ហ៊ូ​បី​ុ​បាន​ជួល​រថយន្ត​បឺស​ចំនួន​ជាង​២២.០០០​គ្រឿង ​និង​រថភ្លើង​៦០​ខ្សែ​ ដើម្បី​បញ្ជូន​ដោយ​ផ្ទាល់​ពលករ​អន្តោប្រវេសន៍​៦៣០.០០០​នាក់​ ពី​ផ្ទះ​របស់​ពួក​គេ ឆ្ពោះទៅ​កាន់​បណ្ដា​រោងចក្រ ស្ថិត​នៅ​ខាងក្រៅ​ខេត្ត​ក្នុង​ពេល​ដែល​បណ្ដា​សហគ្រាស នៅ​ទូ​ទាំង​ប្រទេស​ប្រញាប់​ប្រញាល់​ចាប់ផ្ដើម​សកម្មភាព​ពួក​គេ​ឡើង​វិញ​។

ពុំ​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​ណា​ម្នាក់ ត្រូវ​បាន​រាយការណ៍​ឡើយ​នា​ថ្ងៃ​ទី​៤​ មេ​សា​ នៅ​ហ៊ូ​បី​ុ​ ។ ខេត្ត​នោះ​ មាន​អ្នក​ឆ្លង​វីរុស​សរុប​៦៧.៨០៣​នាក់ ក្នុង​នោះ​៥០.០០៨​នាក់​ក្នុង​ទីក្រុង​វូ​ហាន ទីប្រជុំជន​ខេត្ត ។ នេះ​ជា​ការ​អះអាង​នា​ថ្ងៃ​ទី​៥​ មេ​សា ​របស់​គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ហ៊ូ​បី​ុ​ ៕

អត្ថបទសរសេរ ដោយ