ដើមកំណើតនៃរាជធានីភ្នំពេញ
នៅគ.ស ១៣៧២ មានដូនចាស់ម្នាក់ឈ្មោះ ពេញ ជាអ្នកមានភោគសម្បត្តិបរិបូណ៌ មានលំនៅក្បែរច្រាំងទន្លេបួនមុខ ។ ផ្ទះរបស់គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយ ។ ថ្ងៃមួយដូនពេញបានចុះទៅកំពង់ទឹក…
នៅគ.ស ១៣៧២ មានដូនចាស់ម្នាក់ឈ្មោះ ពេញ ជាអ្នកមានភោគសម្បត្តិបរិបូណ៌ មានលំនៅក្បែរច្រាំងទន្លេបួនមុខ ។ ផ្ទះរបស់គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយ ។ ថ្ងៃមួយដូនពេញបានចុះទៅកំពង់ទឹក…
នៅគ.ស ១៣៧២ មានដូនចាស់ម្នាក់ឈ្មោះ ពេញ ជាអ្នកមានភោគសម្បត្តិបរិបូណ៌ មានលំនៅក្បែរច្រាំងទន្លេបួនមុខ ។ ផ្ទះរបស់គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយ ។
ថ្ងៃមួយដូនពេញបានចុះទៅកំពង់ទឹក ស្រាប់តែឃើញ ដើមគគីរមួយធំអណ្តែតមកក្បែរច្រាំង គាត់ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីរនោះទាល់តែមកដល់មាត់ច្រាំង ។
ពេលនោះដូនពេញយកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ ស្រាប់តែប្រទះឃើញក្នុងប្រហោងឈើគគីរមានព្រះពុទ្ធរូប៤អង្គតូចៗធ្វើអំពីសំរឹទ្ធ និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម ។ ដូនពេញ និងអ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ក៏នាំគ្នាដង្ហែព្រះ បដិមាទាំងនោះមកតម្កល់ក្នុងខ្ទមតូចមួយនៅលើកូនភ្នំនោះជាបណ្ដោះអាសន្ន ។
ថ្ងៃក្រោយមកដូនពេញបានអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំ ដែលនៅខាងលិចផ្ទះរបស់គាត់នោះឲ្យទៅជាភ្នំមែនទែន ហើយដូនពេញនិងអ្នកស្រុកបានស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារមួយខ្នងប្រក់ ស្បូវភ្លាំង អារដើមគគីរជាសសរវិហារនៅលើកំពូលភ្នំនោះ ។
គាត់បាននាំគ្នាដង្ហែព្រះពុទ្ធរូបសំរឹទ្ធទាំង៤អង្គទៅតម្កល់ទុកក្នុងវិហារ ចំណែកទេវរូបថ្ម មួយអង្គគាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើត និងបាននិមន្តព្រះសង្ឃមកគង់នៅគ្រាន់បំពេញទាន ទើបទីនោះមានឈ្មោះថា វត្តភ្នំដូនពេញ ដែលសព្វថ្ងៃហៅកាត់ថា វត្តភ្នំ តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ ។ សាន សារិន
ចែករំលែកព័តមាននេះ