GMAC អំពាវនាវ​​​អ្នក​បញ្ហា​ទិញ​​ពី​កម្ពុជា​ ខណៈ​សហជីព​​ថា ​អ្នកបញ្ជា​ទិញ​ចង់​គេច​ពី​ការ​ទទួលខុសត្រូវ


រាជធានី​ភ្នំពេញ​៖ ការ​ឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១៩​បាន​ធ្វើ​ឱ្យ​មាន​ច​លា
ច​ល​ល​ដល់​ជីវិត​រស់នៅ​និង​អាជីវកម្ម​គ្រប់​ប្រភេទ រួម​ទាំង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​នៅ​កម្ពុជា ហេតុ​ដូច្នេះ​ហើយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​ថា​GMAC បាន​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​ដែល​ទិញ​ពី​កម្ពុជា​មេត្តា​ធ្វើការ​ជាមួយ​យើង​ដើម្បី​យើង​ទាំងអស់​គ្នា​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។ នេះ​បើ​យោង​តាម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​ថា GMAC​កាលពី​ថ្ងៃ​ទី ២ ខែមេសា ឆ្នាំ ២០២០ ។

បើ​តាម​លិខិត​ចំហរ​របស់ GMAC បាន​គូសបញ្ជាក់​ថា «​ភាគី​ទាំងអស់​នៅ​ក្នុង​ចង្វាក់​ផ្គត់ផ្គង់​សម្លៀក​បំពាក់​សកល​កំពុង​ទទួល​រងបន្ទុក​ដ៏​ធ្ងន់​ក្រៃ​លែង​ដែល​បង្ក​ឡើង​ដោយ​ជំងឺកូ​វី​ដ​១៩​។ ទោះ​យ៉ាងណា​ក្តី​ក្រុមហ៊ុន ឬ​រោងចក្រ​ប្រតិបត្តិការ​លើ​ប្រាក់​ចំណូល​តិចតួច ហើយ​មាន​សមត្ថភាព​តិចតួច​ខ្លាំង​ណាស់​ក្នុង​ការ​រែក​បន្ទុក​បែប​នេះ បើ​ធៀប​នឹង​អតិថិជន​របស់​យើង (​អ្នកបញ្ជា​ទិញ​) ។ បន្ទុក​ដោយ​ផ្ទាល់​ដែល​ប្រឈម​មុខ​ដោយ​កម្មករ​របស់​យើង​ដែល​នៅ​តែ​ត្រូវការ​ទទួលទាន​អាហារ​និង​ដោះស្រាយ​តម្រូវការ​គ្រួសារ​គឺជា​បន្ទុក​ដ៏​ធំ​ក្រៃលែង​» ។

ដូចនេះ​សមាគម​សូម «​ជំរុញ​អ្នកបញ្ជា​ទិញ​មេត្តា​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ទិញ​របស់​ខ្លួន ហើយ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​ទទួលយក​ការ​ដឹក​ទំនិញ ហើយ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែល​បាន​ផលិត​រួច​ហើយ និង​ទិញ​ដែល​បច្ចុប្បន្ន​កំពុង​ផលិត​។​នេះ​នឹង​ធ្វើ​ឱ្យ​យើង​បន្ត​ផ្តល់​ការងារ​ដល់​កម្មករ​៧៥​ម៉ឺន​នាក់ របស់​យើង​និង​ធ្វើ​ឱ្យ​យើង​មាន​សមត្ថភាព​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​និង​ធានា​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​»​។

លោក ខេន លូ អគ្គលេខាធិការ​របស់ GMAC ក៏​បាន​ចេញ​វី​ដេ​អូ​ខ្លី​អំពាវ​នា​ដល់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​នេះ ព្រោះ​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​ជា​អ្នក​ងាយ​រង​គ្រោះ​បំផុត ។​លោក ខេន លូ បាន​មាន​ប្រសាសន៍ «​ស្ថិត​ក្នុង​បរិការណ៍​ដ៏​តានតឹង​បែប​នេះ នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​ពិភពលោក គឺ​មាន​ភាព​ចាំបាច់​កាន់តែ​ខ្លាំង​សម្រាប់អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រួម​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ដើម្បី​ធានា​ថា​កម្មករ និ​យោ​ជិ​ក អាជីវកម្ម និង​ឧស្សាហកម្ម​របស់​យើង អាច​បន្ត​រស់រាន​មានជីវិត​មិន​ថា​មាន​ព្យុះ​ភ្លៀង​យ៉ាងណា​ក៏​ដោយ​» ។ លោក​បាន​បន្ត​ថា​គ្រប់​គ្នា​បាន​និយាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​អំពី​ការ​ទទួលខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) ដូច្នេះ​ពេល​នេះ​ជា​ពេលវេលា​ដែល​គ្រប់​ភាគី​ត្រូវ​អនុវត្ត​ដើម្បី​ជួយ​ដល់​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​របស់​យើង ។​អគ្គលេខាធិការ​បាន​បន្ត​ថា «​ឥឡូវនេះ វា​ដល់​ពេល​ដែល​យើង​ត្រូវ​អនុវត្តន៍​និង​បំពេញ​កាតព្វកិច្ច​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​កម្មករ​របស់​យើង ដែល​ពួក​គេ​ពិតជា​ងាយ​រង​គ្រោះ​បំផុត » ។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​បើ​តាម​ប្រធាន​សហជីព​ក្នុងស្រុក​មួយ​មើលឃើញ​ថា បើ​ទោះបី​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ចេញ​លិខិត​បើកចំហរ​ជូន​ចំពោះ​អ្នកបញ្ជា​ទិញ​ទាំងអស់​ដែល​ទិញ​ពី​កម្ពុជា​ខែមេសា​ឆ្នាំ​២០២០​ចំពោះ​ការ​បើក​ប្រាក់ខែ​ជូន​កម្មករ​នៅ​គ្រា​បន្ទាប់​នេះ​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​គិត​ថា​វា​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ចំពោះ​ការ​បើក​ប្រាក់ខែ​ដល់​កម្មករ ដោយ
សារ​កម្មករ​របស់​យើង​បាន​ធ្វើការ​ឱ្យ​ខាង​ក្រុមហ៊ុន​ហើយ ហើយ​កន្លង​មក​ខាង​ក្រុមហ៊ុន​បាន​ត្រៀម​បើក​ប្រាក់ខែ​ដល់​កម្មករ​ផង​ដែរ អីចឹង​ខ្ញុំ​គិត​វា​មិនជា​បញ្ហា​អ្វី​នោះ​ទេ​»​។ លោក​បាន​បន្ត​ថា ថ្មី​ៗ​នេះ​បើ​ទោះជា​អ្នកបញ្ជា​ទិញ​បាន​ផ្ញើ​លិខិត​មក​ខាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថា​មិន​បន្ត​ទិញ ហើយ​ការ​ទិញ​នៅ​ពេល​កន្លង​មក​ត្រូវ​ផ្អាក​សិន​ក៏​មិន​ទាន់​មាន​បញ្ហា​ទៅ​ដល់​ដំណើរការ​ផលិតកម្ម​របស់​ក្រុមហ៊ុន​នោះ​ទេ គឺ​នៅ​មានដំណើរ​ការ​នៅឡើយ​។

លោក​បាន​លើក​ឡើង​ថា «​នៅ​ស​ប្តា​ហ៍​មុន​នេះ​គឺ​ខាង​អ្នកបញ្ជា​ទិញ​បាន​ផ្ញើ​លិខិត​មក​ជា​បន្តបន្ទាប់​ថា ឥ​វ៉ា​ន់​ត្រូវ​ក​ម្ម៉​ង់​នៅ​ខែ​៣ ខែ​៤ ឬ​ខែ​៥ អត់​បញ្ជា​ទិញ​ទៀត​ទេ​ហើយ​ចំពោះ
ឥ​វ៉ា​ន់​ដែល​ក​ម្ម៉​ង់​រួច​ហើយ​ក៏​អត់​យក​ដែរ​ហើយ​ចំពោះ​លុយ​មាន​ក្នុង​កិច្ចសន្យា​ក៏​អត់​ផ្តល់
ឱ្យ​ដែរ ។ បើ​ធ្វើ​ដូច្នោះ​ក្រុមហ៊ុន​នឹង​ដាច់ខ្យល់ ឬ​មាន​លំបាក​តែ​ម្តង អីចឹង​ហើយ​បានជា​ខាង​សមាគម​រោង​ក​ច្រ​កាត់ដេរ​នៅ​កម្ពុជា​ផ្ញើ​លិខិត​ទៅ​អ្នកបញ្ជា​ទិញ​ចង់​បញ្ជាក់​ប្រាប់​ថា ចំពោះ​កិច្ចសន្យា​បាន​ឯកភាព​គ្នា​ហើយ​គួរ​ផ្តល់​ឱ្យ​គេ ចំពោះ​បញ្ហា​ខាង​មុខ​ទៀត​គេ​មិន​ខ្វល់ ព្រោះ​ជា​រឿង​មួយ​ទៅ​ខាង​មុខ​ទៀត ហើយ​បើសិន​បញ្ហា​វា​ធំ​អាច​ថា​នៅ​មួយ​ខែ ឬ​ពីរ​ខែ​ក្រោយ​នឹង​មាន​បញ្ហា ។ ប៉ុន្តែ​ឥលូវ​នេះ​វា​មិន​ទាន់​ធ្ងន់ធ្ងរ​នោះ​ទេ ខ្ញុំ​គិត​ថា​ក្នុង​ខែ​នេះ​និយោជក​មិន​មាន​បញ្ហា​បើក​ប្រាក់ខែ​ជូន​កម្មករ​នោះ​ទេ​»​។

លោក​បន្ត​ថា បញ្ហា​កូ​វី​ដ​១៩​នេះ អ្នកបញ្ជា​ទិញ​មិន​គួរ​រំលោភ​លើ​កិច្ចសន្យា​ទេ បញ្ហា​ដែល​កើតឡើង​មិន​មែនមាន​បញ្ហា​តែ​សម្រាប់​អ្នកបញ្ជា​ទិញ​នោះ​ទេ សូ​ម្បី​តែ​អ្នក​ផ្គត់ផ្គង់
ឥ​វ៉ា​ន់​ឱ្យ​ក៏​ជួប​បញ្ហា ហើយ​កម្មករ​ក៏​មាន​បញ្ហា​ដែរ គឺ​បញ្ហា​ទាំងអស់​គ្នា​មិនមែន​បញ្ហា​តែ​ខ្លួនឯង​នោះ​ទេ ដោយ​យក​លេស​នេះ​ហើយ​គេច​ពី​ការ​ទទួលខុសត្រូវ​វា​មិន​សម​ហេតុ​សម​ផល​សោះ​សម្រាប់​អ្នកបញ្ជា​ទិញ​៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ