ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​អា​មេ​រិ​ក​ត្រៀមខ្លួន​រស់​​ក្នុង​ភាព​លំបាក​លំបិន ​និង​សោកសៅ​បំផុត​នៃ​ជីវិត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក៖ អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​ក ​កាលពី​ថ្ងៃ​ទី​៥ ​មេ​សា បាន​ព្រមាន​ថា ពលរដ្ឋ​អា​មេ​រិ​ក​ត្រៀមខ្លួន​រស់នៅ​ក្នុង​ភាព​លំបាកលំបិន ​និង​សោកសៅ​បំផុត​នៃ​ជីវិត​របស់​ពួក​គេ ខណៈ​វីរុស​COVID-19 បន្ត​សាបព្រោះ​ការ​ស្លាប់​ពិសេស​ ក្នុង​រដ្ឋ​ញូ​វ​យ៉​ក​។…

សហរដ្ឋអាមេរិក៖ អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​ក ​កាលពី​ថ្ងៃ​ទី​៥ ​មេ​សា បាន​ព្រមាន​ថា ពលរដ្ឋ​អា​មេ​រិ​ក​ត្រៀមខ្លួន​រស់នៅ​ក្នុង​ភាព​លំបាកលំបិន ​និង​សោកសៅ​បំផុត​នៃ​ជីវិត​របស់​ពួក​គេ ខណៈ​វីរុស​COVID-19 បន្ត​សាបព្រោះ​ការ​ស្លាប់​ពិសេស​ ក្នុង​រដ្ឋ​ញូ​វ​យ៉​ក​។

អភិបាល​សហព័ន្ធ​ផ្នែក​សុខភាព​សាធារណៈ​លោក​JEROME ADAMS តាម​ទូរទស្សន៍​NBC​បាន​ព្រមាន​ថា ស​ប្ដា​ហ៍​ខាង​មុខ​នេះ​នឹង​ជា​ពេលវេលា ដ៏​លំបាកលំបិន ​និង​សោកសៅ​បំផុត​មួយ​ ដូច​ថ្ងៃ​ទី​១១​ កញ្ញា ហើយ​រឿង​នោះ​នឹង​មាន​ក្នុង​ប្រទេស​ទាំងមូល​។

ចំណែក​លោក​ANTHONY FAUCI អ្នកជំនាញ​ការ​ការ​ខាង​ជំងឺឆ្លង ដែល​ណែនាំ​សេត​វិមាន ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​វិបត្តិ​ក៏​អះអាង​ដែរ​ថា នោះ​នឹង​ជាស​ប្ដា​ហ៍​ដ៏​អាក្រក់​បំផុត ជាមួយនឹង​ការ​កើនឡើង​យ៉ាង​ខ្ពស់​នៃ​តុល្យការ​អ្នក​ស្លាប់​និង​អ្នក​ឆ្លង​វីរុស ​។ លោក​បន្ត​ថា​ ​​ទោះបី​វិធានការ​នៃ​ការ​បង្ខាំង​មនុស្ស​ក្នុង​ផ្នែក​ដ៏​ធំ​របស់​ប្រទេស ទទួល​បាន​លទ្ធផល​នានា​ក្ដី តែ​យើង​មិន​អាច​គ្រប់គ្រង​បាន​ល្អ​ចំពោះ​ការ​ឆ្លង​។

ជាមួយ​មនុស្ស​ជាង​៣២០.០០០​នាក់​ឆ្លង សហរដ្ឋអាមេរិក មក​ដល់​ថ្ងៃ​ទី​៥​មេ​សា​ មាន​មនុស្ស​ស្លាប់​ឡើង​ដល់​លើស​ពី​៩.០០០​នាក់​ហើយ ក្នុង​នោះ ​ជាង​៤.០០០​នាក់​ក្នុង​រដ្ឋ​ញូ​វ​យ៉​ក​តែ​មួយ​គត់​ ។ មនុស្ស​ដល់​ជិត​៦០០​នាក់​ បាន​ស្លាប់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ក្នុង​រដ្ឋ​នោះ​។

ដោយ​ត្រូវ​រង់ចាំ​ប្រព័ន្ធ​សុខាភិបាល​របស់​រដ្ឋ​នេះ ស្ថិត​ក្នុង​ភាព​តានតឹង​រួច​ហើយដោយ​សារ​ខ្វះ​បណ្ដា​ឧបករណ៍​និង​បុគ្គលិក​ព្យាបាល​ដែល​មាន​មិន​គ្រប់គ្រាន់​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ដែល​រង់ចាំ​ដំណាក់កាល​ដ៏​សែន​ទារុណ​មួយ ប្រកាស​នា​ថ្ងៃ​ទី​៤​ មេ​សា ​ពី​ការ​បញ្ជូន​គ្រូពេទ្យ​និង​គិលានុប្បដ្ឋាក​យោធាចំនួន​១.០០០​នាក់​ទៅ​ញូ​វ​យ៉​ក ដើម្បី​ជួយ​ក្នុង​ការ​ប្រឈម​មុខ​ចំពោះ​ការ​ហូរ​ចូល​ដ៏​គំហុក​នៃ​អ្នកជំងឺ​។
ក្រៅពី​រដ្ឋ​ញូ​វ​យ៉​ក​រដ្ឋ​ជា​ច្រើន​ទៀត​ក៏​រង​ការ​ប៉ះពាល់​ខ្លាំង​ដែរ ដូច​ជា​រដ្ឋ​ល្វី​ហ្សា​ណា អី​ុ​ល​លី​ណ​យ​ឬ​មី​ជី​ហ្គេ​ន ដោយ​អភិបាល​រដ្ឋ​ទាំងនោះ កាលពី​ថ្ងៃ​ទី​៥​ មេ​សា អំពាវនាវ​ឲ្យ​មាន​ផែនការ​សកម្មភាព​មួយ​របស់​សហព័ន្ធ ដើម្បី​ឲ្យ​មាន​វិធានការ​ប្រុង​ប្រយ័ត្ន​នានា​ ៕

អត្ថបទសរសេរ ដោយ