មហាសេដ្ឋី Bill Gates ចែករំលែក​ការ​ពិត​ដែល​មនុស្ស​តិច​ណាស់​ហ៊ាន​ទទួលស្គាល់


បន្ទាប់​ពី​មានការ​ផ្ទុះ និង​រាតត្បាត​នៃ​វីរុស​កូ​វី​ដ ១៩ ក្នុង​សហរដ្ឋអាមេរិក​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយ​មកនេះ អ្នក​អាច​មើលឃើញ​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) លើ​ស្ទើរតែ​គ្រប់​បុ​ស្តិ៍​ទូរទស្សន៍​អា​មេ​រិ​ក ឬ​ប្រព័ន្ធ​សង្គម​ធំ​ៗ ។

នៅ​ស​ប្តា​ហ៍​មុន លោក​បាន​ប្រកាស​ជា​សាធារណៈ​ថា មូលនិធិ​សប្បុរសធម៌​របស់​លោក​គឺ Bill and Melinda Gates Foundation និង​ចំណាយ​រាប់​ប៊ី​លាន​ដុល្លារ​ដើម្បី​កសាង​រោងចក្រ​ផលិត​វ៉ាក់សាំង​ចំនួន ៧​កន្លែង ដើម្បី​ត្រៀមខ្លួន​ផលិត​វ៉ាក់សាំង​ពេល​ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញ ។ ប៉ុន្តែ​ដំណើរការ​នេះ​នឹង​បង្ក​ឲ្យ​លោក​ខ្ជះខ្ជាយ​ថវិកា​ជា​ច្រើន ។

លោក ហ្គេ​ត​ស៍ បាន​បកស្រាយ​ថា យើង​ត្រូវការ​រោងចក្រ​ផលិត​វ៉ាក់សាំង​ដែល​ត្រៀមខ្លួន​រួច​ក្នុង​ការ​ផលិត​ឲ្យ​បាន​ឆាប់​ៗ ប៉ុន្តែ​ចុង​ក្រោយ​ប្រហែលជា​មាន​តែ​រោងចក្រ​ពីរ​កន្លែង​ទេ​ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់ តែ​លោក​នៅ​តែ​សុខចិត្ត​ចំណាយ​រាប់​ប៊ី​លាន​ដុល្លារ​លើ​រោងចក្រ​ទាំង ៧​កន្លែង​ដដែល​សម្រាប់​ការ​ត្រៀមខ្លួន ។

លោក​បាន​បន្ត​និយាយ​ក្នុង​បទ​សម្ភាសន៍​អន​ឡាញ​មួយ​ជាមួយ​កម្មវិធី Daily Show ថា មូលនិធិ​សប្បុរសធម៌​របស់​លោក​អាច​ចេញ​សកម្មភាព​បាន​លឿន​ជាង​រដ្ឋាភិបាល​ព្រោះ​ពួក​គេ​សុខចិត្ត​ផ្តល់​ថវិកា​ដល់​គម្រោង​មួយ​ចំនួន​ដែល​ពួក​គេ​ដឹង​ថា​វា​ប្រហែលជា​បរាជ័យ​ដើម្បី​អនុញ្ញាត​ឲ្យ​គម្រោង​ដទៃ​ទៀត​ចាប់ផ្តើម​ឡើង​រហូត​ដល់​មាន​មួយ​ឬ​ពីរ​គម្រោង​ដែល​ជោគជ័យ​ពិតមែន ។លោក​បាន​និយាយ​ថា «​ពួក​យើង​នឹង​ខ្ជះខ្ជាយ​ប៉ុន្មាន​ប៊ី​លាន​ដុល្លារ​លើ​រោងចក្រ​ផលិត​ដែល​មិន​ត្រូវ​បាន​ជ្រើសរើស ព្រោះ​មាន​រោងចក្រ​មួយទៀត​ដែល​មាន​វ៉ាក់សាំង​ល្អ​ជាង ។ ប៉ុន្តែ​ប៉ុន្មាន​ប៊ី​លាន​ដុល្លារ​ក្នុង​ស្ថាន​ការ​នេះ គឺ​មិន​អស្ចារ្យ​ទេ​ខណៈ​ដែល​សេដ្ឋកិច្ច​អាច​នឹង​បាត់បង់​ដល់​ទៅ​រាប់​ប៊ី​លាន​ដុល្លារ​» ។

គួរ​បញ្ជាក់​ដែរ​ថា លោក​មហាសេដ្ឋី​រូប​នេះ គឺ​មិន​ដូច​មហាសេដ្ឋី​ដែល​អ្នក​តែងតែ​មើលឃើញ​ជុំវិញ​ពិភពលោក​ទេ ។ កាលពី​ឆ្នាំ ១៩៩១ លោក​បាន​ងាក​ទៅ​ចាប់អារម្មណ៍​លើ​ការ​ធ្វើអំពើ​សប្បុរសធម៌ ហើយ​នៅ​ថ្ងៃ​ទី ១៣​ខែមករា​ឆ្នាំ ២០០០ លោក​បាន​សម្រេចចិត្ត​ចាក​ចេញពី​ក្រុម​គណៈ​គ្រប់គ្រង​របស់ Microsoft ដើម្បី​ផ្តោត​ស្មារតី​លើ​កិច្ចការ​សប្បុរសធម៌​របស់​លោក​ទាំងស្រុង​ក្រោម​មូលនិធិ​របស់​លោក ។

តែ​មុន​ពេល​នោះ ឬ​នៅ​ឆ្នាំ ២០១៥ លោក​ធ្លាប់​បាន​ឡើង​និយាយ​ជា​សាធារណៈ​ក្នុង​កម្មវិធី TED Talk ដែល​លោក​បាន​ចែករំលែក​ប្រធានបទ​មួយ​ក្រោម​ចំណងជើង​ថា «​ការ​ផ្ទុះ​ជ​ម្ងី​បន្ទាប់?ពួក​យើង​មិន​ទាន់​ត្រៀមខ្លួន​រួច​ទេ​» ។ លោក​បាន​ព្យាករណ៍​ថា​ពិភពលោក​នឹង​ជួប​ប្រទះ​នូវ​វីរុស ឬ​ជម្ងឺ​ដែល​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​កូ​វី​ដ ១៩ នេះ និង​បាន​ព្រមាន​ពិភពលោក​ថា​ពួក​យើង​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ទប់ទល់​នឹង​វា​ទេ ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ