ជុំ​គ្នា​តែ​មិន​ជិត​គ្នា ! សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ អបអរ​ខួប ៤​ឆ្នាំ ដើម្បី​ចូលរួម​ផ្សព្វ​ផ្សាយ​អំពី​ការ រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា – Social Distancing (​មាន​វី​ដេ​អូ​)


កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០ បុគ្គលិក​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ ចូលរួម​អបអរ​គម្រប់​ខួប​៤​ឆ្នាំ នៃ​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ដោយ​គោរព​តាម​គោលការណ៍ «​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា (Social Distancing)» ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នៃ វីរុស​កូ​វី​ដ​-១៩ (COVID-19) ។

នា​ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​កំពុង​បង្កើន​ការ​យកចិត្ត​ដាក់​ទៅ​លើ​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ (COVID-19) តាម​រយៈ​ការ​ណែនាំ​អំពី​ការ​ធ្វើការ​ពី​ផ្ទះ (Work From Home) ការ​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា (Social Distancing) និង​ការ​រក្សាខ្លួន​ឲ្យ​នៅ​ដាច់​ពី​គេ (Quarantine) ។

ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​ដែល​ជា​ប្រយោជន៍​ដល់​សុវត្ថិភាព​សង្គម​ជាតិ​ទាំងមូល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ វីរុស​កូ​វី​ដ​-១៩ (COVID-19) ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ បាន​ធ្វើការ​អបអរ​ខួប ៤​ឆ្នាំ​នៃ​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ដែល​មាន​លក្ខណៈ #​ជួបជុំ​តែ​មិន​ជិត​គ្នា ។

តោះ​! ចង់​ដឹង​ថា​ការ​អបអរ​ខួប ៤​ឆ្នាំ របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ ក្នុង​រដូវ​កាល វីរុស​កូ​វី​ដ​-១៩ (COVID-19) ដែល​ពុំ​ចាំបាច់​មានការ​ជួបជុំ​របស់​បុគ្គលិក​នេះ​យ៉ាងម៉េច​ដែរ​ទៅ សូម​ចូល​មើល​វី​ដេ​អូ​ខាងក្រោម​ទាំងអស់​គ្នា ៖

អំពី សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍
ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ គឺជា​ក្រុមហ៊ុន​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​កា​ណា​ឌី​យ៉ា អ៊ិ​ន​វេស​មេន ហូល​ឌី​ង ភី​អិ​ល​ស៊ី (Canadia Investment Holding PLC) និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង អាយុជីវិត​មឿង​ថៃ​ឡាយ​ហ្វ៍​ភី​ស៊ី​អិ​ល​(Muang Thai Life Assurance PCL) ពី​ប្រទេស​ថៃ ។

ក្រុមហ៊ុន​កា​ណា​ឌី​យ៉ា អ៊ិ​ន​វេស​មេន ហូល​ឌី​ង ភី​អិ​ល​ស៊ី (Canadia Investment Holding PLC) គឺជា​ក្រុមហ៊ុន មេ​ធនាគារ​កា​ណា​ឌី​យ៉ា ។ ចាប់តាំងពី​ប្រតិបត្តិការ​អាជីវកម្ម​ឆ្នាំ ២០១៦ មក​ដល់​បច្ចុប្បន្ន​ប្រជាជន​ចំនួន​ជាង ៥០.០០០​នាក់​បាន​និង​កំពុង​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​អាយុជីវិត​ជាមួយ​ក្រុមហ៊ុន សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ ។ ក្នុង​ឆ្នាំ ២០១៨ និង ២០១៩ សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ ទទួល​បាន​ពានរង្វាន់ ២​ឆ្នាំ​ជាប់​គ្នា​ៗ​ជា ក្រុមហ៊ុន​ធានា រ៉ាប់រង​អាយុជីវិត​រីក​ចម្រើន​លឿន​ជាងគេ​នៅ​កម្ពុជា ( The Fastest Growing Life Insurance Company Cambodia 2018 &2019) ។

សម្រាប់​ព័ត៌មាន​បន្ថែម​៖ www.sovannphumlife.com ឬ Facebook និង Instagram របស់​ក្រុមហ៊ុន ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ