ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានតែអាគក ចំណែកមនុស្ស​នាំគ្នារត់បាតជើងសព្រាត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ ដឹកនាំ​ដោយ​លោក​រស់ សុ​ភក្តិ អភិបាលរង​ខណ្ឌ បាន​បើក​ការ​ចុះ​បង្ក្រាបទីតាំង​សង្វៀ​ន​បញ្ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង ស្ថិត​ក្នុង​ដី​ឡូត៍​គ្មាន​លេខ​មួយ​កន្លែង ក្នុងភូមិ​ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ ដឹកនាំ​ដោយ​លោក​រស់ សុ​ភក្តិ អភិបាលរង​ខណ្ឌ បាន​បើក​ការ​ចុះ​បង្ក្រាបទីតាំង​សង្វៀ​ន​បញ្ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង ស្ថិត​ក្នុង​ដី​ឡូត៍​គ្មាន​លេខ​មួយ​កន្លែង ក្នុងភូមិ​ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២០ ។

ការ​ចុះ​បង្ក្រាប​ករណីខាងលើ​នេះ​ធ្វើ​ឡើង​ដោយ​មានការ​ឯកភាព​ពី​លោក​សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធាន​ភ្នំពេញ ។ ជា​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប កម្លាំង​អាជ្ញាធរ​ចម្រុះ ធ្វើការ​ដកហូត​បាន​រថយន្ត​ចំនួន៥​គ្រឿង​, ម៉ូតូ​ចំនួន១៨​គ្រឿង​, មាន់​ជល់​ចំនួន៣​ក្បាល (​រស់​), កៅអី​ជ័រ​ចំនួន១០០ និង​​ស៊ុមគ្រប​​មាន់​៥៦ ។ ​ចំពោះ​ក្រុម​អ្នកលេង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​​អស់ ។

មន្ត្រី​អាជ្ញាធរ អោយ​ដឹង​ថា ការ​ចុះ​បង្ក្រាប គឺ​ធ្វើ​ឡើង​ដោយ​មានការ​ផ្ទាល់​ពី​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បន្ទាប់​ពី​លោក​ទទួល​បាន​ព័ត៌មានថា មាន​ការ​បើក​សង្វៀ​ន​បញ្ជល់មាន់​នៅ​ទីតាំង​​ខាងលើ​រួច​មក ។

អធិការ​នគរបាល​ខណ្ឌ លោក​ម៉ៅ សឿ​ត អោយ​ដឹង​ថា ទីតាំង​ខាងលើ​នេះ គឺ​ទើបតែ​លួច​បើក​លេង​នៅ​ព្រឹក​នេះ​តែ​ប៉ុ​ណ្ណោះ​ ហើយ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ថ្នាក់​ប៉ុស្តិ៍ និង​ខណ្ឌ ចុះ​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ ធ្វើការ​បង្ក្រាប​ជាក់​ស្តែង​តែ​ម្តង ។

​បច្ចុប្បន្ន វត្ថុ​តាង​ទាំងអស់​ដែល​ដកហូត​បាន​ត្រូវសមត្ថកិច្ច​​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​រង់​ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី​នៅពេល​​ក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ