ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្ចាស់ផ្ទះ ចាប់​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ចងដៃ​ជាប់​នឹង​ទ្វារ រឿង​មិន​បង់ថ្លៃ​បន្ទប់​ជួល?

4 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់ពី​មាន​ជម្លោះ​បន្តិចបន្តួចសង្ស័យ​កើត​ចេញពី​គ្មាន​លុយ​បង់ថ្លៃ​បន្ទប់​ ធ្វើឲ្យបុរស​ជា​ម្ចាស់ផ្ទះ​ជួល​ម្នាក់ បាន​ចាប់ដៃ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ចង​ជាប់​នឹង​ទ្វារ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៥ ខែមេសា…

រាជធានីភ្នំពេញ​ ៖ បន្ទាប់ពី​មាន​ជម្លោះ​បន្តិចបន្តួចសង្ស័យ​កើត​ចេញពី​គ្មាន​លុយ​បង់ថ្លៃ​បន្ទប់​ ធ្វើឲ្យបុរស​ជា​ម្ចាស់ផ្ទះ​ជួល​ម្នាក់ បាន​ចាប់ដៃ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ចង​ជាប់​នឹង​ទ្វារ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោយ​រោងចក្រ​ឥណ្ឌា ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ ​ដែល​បាន​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេសា ​២០២០ បង្ហាញ​អំពី​សកម្មភាពរបស់បុរស​ម្នាក់ បាន​ចាប់​ស្រី​ម្នាក់មាន​ផ្ទៃពោះ​ផង ដោយ​អោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ហុច​ក្រ​ម៉ា​មក ដើម្បី​ចងដៃ​ស្ត្រីរងគ្រោះ ។

ទ​ង្វើ​របស់​បុរស​រូប​នេះ បង្ហាញ​អំពី​អំពើ​ឃោរឃៅ ​គ្មាន​ការ​យោគយល់ និងហិង្សាលើមនុស្សស្រីទន់ខ្សោយ ។ ចំណែកឯ ស្ត្រី​វ័យ​ចំណាស់​នោះ ឃើញ​បុរស​ខាងលើ​ប្រើ​ហិង្សា មិន​ឃាត់​ទេ បែរជា​រួមចំណែក​ជាមួយ អោយ​ប្រព្រឹត្តិ​បទល្មើស​ទៅ​វិញ ។

ទោះជា​យ៉ាងណា​លោក​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន កោះសន្តិភាព​នៅ​មិន​ទាន់​ទាកទង​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​៦ មេ​សា ២០២០​នេះ ។

យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ អឿ​ម នៀក ភេទ​ស្រី អាយុ​៣៣​ឆ្នាំ បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១​រសៀល មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ជួយរើ​ អីវ៉ា​ន់​របស់​បងស្រី ឈ្មោះ ស្រី​ម៉ៅ ដែល​បាន​ជួល​បន្ទប់​លេខ A4 ស្ថិត​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ពេល​ជន​រង​គ្រោះ​ទៅ​ដល់​បាន​រើ​អី​វ៉ា​ន់​ដាក់​លើ​ម៉ូតូ​កង់​បី ដើម្បី​យក​មក​បន្ទប់​ជួល​ថ្មី នៅ​ក្បែរ​បន្ទប់​ជួល​ចាស់ ស្រប​ពេល​នោះ ម្ចាស់ផ្ទះ​ចាស់​ឈ្មោះ អ៊ូ ប៊ុ​ន​ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​សាធារណការ និង ម្នាក់​ទៀត​ឈ្មោះ ស្រេង ឆេ​ង​លី​ន ភេទ​ស្រី ៦១​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ជួល​បាន​មក​រករឿង រហូត​មាន​ទំនាស់​ពាក្យ​សម្តី ដោយ​យក​ក្រមា​ចាំ​ចង​ជន​រង​គ្រោះ​ជាប់​នឹង​ទ្វារ​តែ​ម្តង ។

បើតាមសេចក្តីរាយការណ៍អោយដឹងថា ស្ត្រី​រង​គ្រោះ​កំពុង​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ សម្ភព សុ​វ​ណ្ណា​រ៉ា ។ ចំណែកឯ​ ជនសង្ស័យជាមន្ត្រី​សាធារណការ​ បាន​រត់គេច​ខ្លួន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ