ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង​ទាំង ៤ គួរ​ចៀសវាង​ពេល​ចាប់ផ្តើម​អាជីវកម្ម​ថ្មី !

3 ឆ្នាំ មុន

ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​មាន​ឧបសគ្គ​ជា​ច្រើន​មិន​ថា​បញ្ហា​កង្វះ​ធនធាន បញ្ហា​ផ្លូវច្បាប់ ការ​សម្រេច​ចិត្តធំ​ៗ និង​កិច្ចការ​ជា​ច្រើន​ដែល​អ្នក​ត្រូវធ្វើ​ដោយ​ខ្លួនឯង​ទេ ។ ហើយ​ក្នុង​កំឡុង​ពេល​ដែល​អ្នក​ជួប​នូវ​បញ្ហា​ទាំងនោះ អ្នកមាន​ឱកាស ច្រើន​ក្នុង​ការ​ប្រព្រឹត្ត​ខុស​ដែល​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​អ្នក​នៅ​ថ្ងៃ​មុខ ។ខាងក្រោម គឺជា​កំហុសឆ្គង​ដែល​អ្នក​គួរ​ចៀសវាង​ពេល​ដែល​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​៖…

ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​មាន​ឧបសគ្គ​ជា​ច្រើន​មិន​ថា​បញ្ហា​កង្វះ​ធនធាន បញ្ហា​ផ្លូវច្បាប់ ការ​សម្រេច​ចិត្តធំ​ៗ និង​កិច្ចការ​ជា​ច្រើន​ដែល​អ្នក​ត្រូវធ្វើ​ដោយ​ខ្លួនឯង​ទេ ។ ហើយ​ក្នុង​កំឡុង​ពេល​ដែល​អ្នក​ជួប​នូវ​បញ្ហា​ទាំងនោះ អ្នកមាន​ឱកាស ច្រើន​ក្នុង​ការ​ប្រព្រឹត្ត​ខុស​ដែល​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​អ្នក​នៅ​ថ្ងៃ​មុខ ។ខាងក្រោម គឺជា​កំហុសឆ្គង​ដែល​អ្នក​គួរ​ចៀសវាង​ពេល​ដែល​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​៖

១. មិន​បាន​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់
យោង​ទៅ​តាម​ការ​សិក្សា​មួយ​របស់ CBInsights បាន​ឲ្យ​ដឹង​ថា ៤២% នៃ​ក្រុមហ៊ុន​ថ្មី​ៗ​បរាជ័យ​ព្រោះ​ពួក​គេ​មិន​អាច​ដោះស្រាយ​បញ្ហា​មនុស្ស​ចង់​ដោះស្រាយ ។ ការ​ដោះស្រាយ​បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​ជួប​ប្រទះ គឺជា​ជំហាន​ដំបូង​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ។
មុន​ពេល​អ្នក​វិនិយោគ​ធនធាន និង​ពេលវេលា​របស់​អ្នក​លើ​គំនិត​ណាមួយ អ្នក​គួរតែ​សួរ​ខ្លួនឯង​សិន​ថា​អ្វី​ជា​បញ្ហា​ដែល​អ្នក​កំពុង​តែ​ព្យាយាម​ដោះស្រាយ?បើសិនជា​អាច អ្នក​មិន​គួរតែ​ប្រើ​ការ​ស្ទង់​មតិ ឬ​ការ​សម្ភាសន៍​មនុស្ស​ដែល​អ្នក​ស្គាល់ ឬ​អតិថិជន​របស់​អ្នក​ស្រាប់​ជាដើម​មុន​ពេលធ្វើការ​សម្រេចចិត្ត ។

២. មិន​កំណត់​ការ​រំពឹង​ទុក​ឲ្យ​បាន​ច្បាស់
បន្ទាប់​មក​ហើយ​អ្នក​ត្រូវ​តែ​កំណត់​ឲ្យ​បាន​ច្បាស់​សិន​ពី​អ្វី​ដែល​អតិថិជន​របស់​អ្នក​រំពឹង​ចង់បាន​ពី​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក ។ អ្នក​គួរតែ​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​អាច​ផ្គត់ផ្គង់ និង​បកស្រាយ​ប្រាប់​អតិថិជន​ឲ្យ​បាន​ច្បាស់លាស់​មុន​ពេល​ពួក​គេ​ទិញ ។ បុគ្គលិក​របស់​អ្នក​ក៏​ត្រូវ​តែ​ដឹង​ពី​ការងារ​របស់​ខ្លួន​ច្បាស់​ដែរ​ដូច្នេះ​អ្នក​គួរ​សរសេរ​ទុក​នូវ​តួនាទី​របស់​បុគ្គលិក​តាម​មុខ​តំណែង​នីមួយ​ៗ និង​ប្រាប់​ដល់​ពួក​គេ ។

៣. មិន​ប្រមូល​ទិន្នន័យ
ពេល​ដែល​អាជីវកម្ម​របស់​អ្នក​ចាប់​ដំណើរការ​ហើយ វា​ជា​ពេល​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​កត់ត្រា​ពី​ទិន្នន័យ​សំខាន់​ៗ​របស់​អតិថិជន​ដែរ​ដែល​ជា​ទូទៅ​រួម​មាន​អាយុ និង​ភេទ​របស់​អតិថិជន ការ​ចំណាយ​របស់​អ្នក និង​ផលិត​ដែល​លក់ដាច់​ឬ​មិន​ដាច់​ជាដើម ។

៤. មិន​ចេះ​ប្រើ​ការ​ផ្សព្វផ្សាយ​បែប​ឌី​ជី​ថ​ល
ការ​ផ្សព្វផ្សាយ​បែប​ឌី​ជី​ថ​ល​លើ​ប្រព័ន្ធ​សង្គម ឬ​លើ​អ៊ី​ន​ធើ​ណែ​ត​គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​សម័យកាល​នេះ ។ យ៉ាង​ហោច​ណាស់​ក៏​អ្នក​គួរ​មាន Page មួយ​លើ​ប្រព័ន្ធ​សង្គម​ដូច​ជា Facebook ដែរ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​រក​អ្នក មើល​ផលិតផល ឬ​ជឿ​ទុកចិត្ត​អ្នក​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ