ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ធ្លាប់​ជាប់​​គុក​៤​ឆ្នាំ ​តែពួកគាត់​អត់​រាង​ ប៉ូលិសចាប់វិញ!

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ   ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ ​ធ្លាប់​ជាប់​ពន្ធនាគារ​ម្នាក់​ៗ៤​ឆ្នាំ ពេល​ចេញ​មក​វិញ​មិន​រាងចាល បន្ត​ប្រព្រឹត្ត​បទល្មើស​ដដែល ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ គ្រឿង​ញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ   ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ ​ធ្លាប់​ជាប់​ពន្ធនាគារ​ម្នាក់​ៗ៤​ឆ្នាំ ពេល​ចេញ​មក​វិញ​មិន​រាងចាល បន្ត​ប្រព្រឹត្ត​បទល្មើស​ដដែល ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ គ្រឿង​ញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ស្រាវជ្រាវ​និង​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ ។

លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា ស្នងការ​រង ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀនបាន​ឲ្យ​ដឹង​ថា​៖​ដើម្បី​អនុវត្ត​នូវ​គោល​នោ​យ​បាយ ភូមិ ឃុំ មាន​សុវត្ថិភាព ប្រជាពលរដ្ឋ​រស់នៅ​សុខសាន្ត ។ លោក​ឧត្តម​សេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បទល្មើស​គ្រឿងញៀន​ទាំង​ការ​ជួញដូរ ​និង​ការ​ប្រើប្រាស់ គឺ​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ដូច​ជា​ភ្លៀង​រលឹម ។​

ជា​លទ្ធផល នៅ​វេលា​ម៉ោង​៤ ​និង​៥០​នាទីរសៀល​ថ្ងៃ​ទី​០៤ មេសា​ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ​និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់​នៅ​នឹង​ផ្ទះ​ជនសង្ស័យ​ឈ្មោះ នី សិឡា ភេទ​ប្រុ​អាយុ​អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យ ។

​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ កម្លាំង​នគរបាល​យើង​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង ថ្នាំ​ញៀន ម្សៅ​ក្រាម​ពណ៌ ស​ថ្លា ចំនួន​៣​ថង់ ដប​កែ​ច្នៃ​សម្រាប់​ជក់​១ សំបក​ថង់​មួយ​ចំនួន បំពង់​ប៊ឺ​ត​មួយ​ចំនួន​និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​។
​លោកស្នងការ​រង វរសេនីយ៍ទោ​ង៉េ​ង សុ​ជា បាន​បន្ត​ទៀត​ថា​៖​ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​ឈ្មោះ នី សិឡា និង​ធ្វើការ​សាកសួរ​ចម្លើយ នៅ​ថ្ងៃ​ដដែល​កម្លាំង​នគរបាល​យើង​បាន​បន្ត​ទៅ​ចាប់​ឃាត់ខ្លួន​ឈ្មោះ លី ទីណា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មាន​ទី​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ត្រង់​ចំណុច​ភូមិ​ប្រ​ហូត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។​

នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ កម្លាំង​នគរបាល​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៧​ថង់ ទូរ​ស័​ព្ធ​ចំនួន​២​គ្រឿង​និង​រថយន្ត​១​គ្រឿង ។ ​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ទាំង​២​ករណី​នេះ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន សរុប​ចំនួន​១០​ថង់ ដប​កែ​ច្នៃ​សម្រាប់​ជក់​១ គ​ម្រ​ដប​កែ​ច្នៃ​សម្រាប់​ជក់​១ បំពង់​ទា​ម៉ូ​ម៉ែត្រ​១ សំបក​ទា​ម៉ូ​ម៉ែត្រ​២ ដែកកេះ​១ សំបក​សម្រាប់​វិច​ខ្ចប់​មួយ​ចំនួន បំពង់​ប៊ឺ​ត​មួយ​ចំនួន ទូរស័ព្ទ​ដៃ​៤​គ្រឿង និង​រថយន្ត​១​គ្រឿង ។

លោកស្នងការ​រង បាន​បញ្ជាក់​បន្ថែម​ថា​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទាំង​២​នាក់​នេះ គឺជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ចំនួន​៤​ឆ្នាំ ពី​បទ​ជួញដូរ​គ្រឿង ចេញ​មក​វិញ​បាន​ជិត​១​ឆ្នាំ តែ​មិន​ពួក​គេ​មិន​រាង​ចាល បន្ត​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន​ដដែល ។​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ