ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ កាត់​បន្ថយ​ចេញ​ក្រៅ​ផ្ទះ ស​ប្តា​ហ៍​មុន

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Google បាន​ចាប់ផ្ដើម​ផ្សាយ​របាយការណ៍​ទិន្នន័យ​ ទីតាំង​អ្នក​ប្រើប្រាស់ ដើម្បី​ជួយ​បង្ការ​ និង​ទប់ស្កាត់​ការ​រាតត្បាត​ នៃ​ជំងឺ​កូ​វី​ដ​១៩ នេះបើតាមរយៈហ្វេសប៊ុកផេក…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Google បាន​ចាប់ផ្ដើម​ផ្សាយ​របាយការណ៍​ទិន្នន័យ​ ទីតាំង​អ្នក​ប្រើប្រាស់ ដើម្បី​ជួយ​បង្ការ​ និង​ទប់ស្កាត់​ការ​រាតត្បាត​ នៃ​ជំងឺ​កូ​វី​ដ​១៩ នេះបើតាមរយៈហ្វេសប៊ុកផេក របស់នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ។

ចាប់ផ្តើម​ពី​ថ្ងៃ​សុក្រ ទី​០៣ ខែមេសា កន្លងមក ក្រុមហ៊ុន Google បាន​ចាប់ផ្ដើម​ចុះ​ផ្សាយ​ទិន្នន័យ​ ទាក់ទង​នឹង​ទីតាំង​អ្នក​ប្រើប្រាស់ (Community Mobility Reports) ដើម្បី​ជួយ​អាជ្ញាធរ ​នៃ​ប្រទេស​នីមួយ​ៗ ​ងាយស្រួល​ក្នុង​ការ​អង្កេត​ចំនួន​មនុស្ស​ ក្នុង​តំបន់​ទាក់ទង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​។

របាយការណ៍​នេះ​ បង្ហាញ​ពី​ទីតាំង​របស់​អ្នក​ប្រើប្រាស់ ដែល​បាន​ឯកភាព ​បើក​សិទ្ធ​ឱ្យ​ក្រុមហ៊ុន ទាញ​យក​ទិន្នន័យ​ទីកន្លែង (Location) របស់​ពួក​គេ ប៉ុន្តែ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​ នឹង​ពុំ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ ។

លោកស្រី Jen Fitzpatrick ដែល​ជា​អ្នកដឹកនាំ​រៀបចំ​កម្មវិធី​នេះ បាន​និយាយ​ថា ក្រុមហ៊ុន​ទាញ​យក​ទិន្នន័យ​ពី​ផែនទី​របស់ Google ហើយ​បង្ហាញ​ពី​កម្រិត​ចំនួន​មនុស្ស​ នៅ​ក្នុង​តំបន់​អាជីវកម្ម​នីមួយ​ៗ ដែល​ទិន្នន័យ​នេះ​ វា​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​អាជ្ញាធរ​ផ្នែក​សុខាភិបាល ធ្វើ​សេចក្តី​សម្រេចចិត្ត ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ ។

បច្ចុប្បន្ន​របាយការណ៍​នេះ​មាន​សម្រាប់ ១៣១​ប្រទេស ដោយ​ផ្ដល់​ឱ្យ​ជា​ប្រភេទ​ឯកសារ PDF ដែល​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចែកចាយ ហើយ​ងាយ​យល់​ដោយ​ដាក់​បង្ហាញ​ទីតាំង​ផ្សេង​ៗ ​គ្នា​ចែក​ជា​៦​ប្រភេទ ដូច​ជា ៖

១-​កន្លែង​កម្សាន្ត ផ្សារ សារមន្ទីរ បណ្ណាល័យ រោង​ភាពយន្ត​…
២-​ហាង​ទំនិញ ឱសថស្ថាន
៣-​សួនឧទ្យាន សួន​កម្សាន្ត​សាធារណៈ ឆ្នេរសមុទ្រ ផ្លា​សា​…
៤-​ស្ថានីយ​ធ្វើ​ដំណើរ​សាធារណៈ ចំណតរថយន្ត​ក្រុង ស្ងា​នី​យ​រថភ្លើង​…
៥-​កន្លែង​ការងារ
៦-​កន្លែង​ស្នាក់​នៅ ឬ​លំនៅ​ឋាន ។

ជា​ឧទាហរណ៍ នៅ​កម្ពុជា របាយការណ៍​នេះ​ បានបង្ហាញ​ថា អំឡុង​ស​ប្តា​ហ៍​មុន ចំនួន​អ្នក​នៅ​ក្នុង​តំបន់ កន្លែង​កម្សាន្ត និងផ្សារ មានការ​ថយ​ចុះ ៤៣% សួនឧទ្យាន​ មានការ​ថយ​ចុះ ៣១% ចំណែកឯ​កន្លែង​ស្នាក់​នៅ​មានការ​កើនឡើង​១២% ។ នេះ​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ខ្មែរ ​បាន​កាត់​បន្ថយ​ការ​ចេញពីផ្ទះ ដែល​ជា​សញ្ញា​ដ៏​ល្អ​មួយ ​ក្នុង​ការ​កាត់​បន្ថយ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​។

ហេតុផល​សំខាន់​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន Google ធ្វើ​បែប​នេះ ក៏​ព្រោះតែ​ចង់ឱ្យ​អាជ្ញាធរ​អាច ចាត់វិធានការ​ទៅ​លើក​ការ​ចល័ត ឬ​ប្រមូលផ្តុំ​របស់​មនុស្ស​នៅ​កន្លែង​ណាមួយ មាន​គ្នា​ច្រើន​ពេក ឬ​ក៏​អាច​ជា​ការ​កំណត់​ប្តូរ​ម៉ោង​ ក្នុង​ការ​ដើរហើរ​ខ្លះ ក៏​ដូច​ជា​អាច​បិទ​កន្លែង​ណាមួយ​ជាដើម ដើម្បី​បញ្ជៀ​សការ​ចេញ​ដើរ និង​ទៅ​កន្លែង​តែ​មួយ ក្នុង​ពេល​ដំណាលគ្នា​ច្រើន​ពេក ដែល​ទាំងនេះ​ ក៏​ជា​ការ​ជួយ​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ កូ​វី​ដ​-១៩ បាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ