ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមថា សង្គ្រោះ​នាង​បាន​រួច​ផុត​​ពី​គ្រោះ​ថ្នាក់​នេះ

4 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ ​​គិតត្រឹម​ថ្ងៃទី​០៦ មេសា នេះ នារីជន​រង​គ្រោះ​ត្រូវ​​ក្រុម​គ្រួសារ​បញ្ជូនទៅសង្គ្រោះ​បន្ត​​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង (ជាស្រុកំណើត​) ដោយសារស្ថានភាព​​​នាង​​របួស​ធ្ងន់ធ្ងរ​(​ផុង​លលាដ៍ក្បាល​​) ។​ ហើយ​សង្ឃឹម​ថា…

​ខេត្តសៀមរាប ៖ ​​គិតត្រឹម​ថ្ងៃទី​០៦ មេសា នេះ នារីជន​រង​គ្រោះ​ត្រូវ​​ក្រុម​គ្រួសារ​បញ្ជូនទៅសង្គ្រោះ​បន្ត​​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង (ជាស្រុកំណើត​) ដោយសារស្ថានភាព​​​នាង​​របួស​ធ្ងន់ធ្ងរ​(​ផុង​លលាដ៍ក្បាល​​) ។​ ហើយ​សង្ឃឹម​ថា ក្រុមគ្រូពេទ្យ​ជួយព្យាបាល​នាង​បាន​រួចផុតពីគ្រោះថ្នាក់​នេះ​ ។

គួររំលឹកថា នារី​អាយុ​១៨​ឆ្នាំខាងលើរូបនេះបាន​លោត​ពីលើ​ភ្នំ​ក្រោម មូលហេតុគឺមាន​វិបត្តិ​ផ្លូវចិត្តជាមួយ​សង្សារ​នាង​ កាលពីវេលា​​ម៉ោង​១៨​និង​៥០​នាទី​​យប់​ថ្ងៃ​ទី​០៥​ មេសា ស្ថិត​លើ​ចំរាក់​ភ្នំ​ក្រោម ខេត្តសៀមរាប។ មន្ត្រី​នគរបាល​ក្រុង​សៀមរាប​បានឱ្យ​ដឹង​ថា ពេលនារី​រង​គ្រោះ​លោត​ទម្លាក់ខ្លួន​​នោះ​ ត្រូវ​បាន​នគរបាល​ប្រទះ​​​​ឃើញ​​​ ។

ប្រភព​​បញ្ជាក់​ថា នារី​រង​គ្រោះ​​​មាន​អាយុ១៨​ឆ្នាំ មានស្រុក​កំណើត​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ ។ តែ​បច្ចុប្បន្ន​នាង​ស្នាក់​នៅ​បន្ទប់​ជួលភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​ខេត្តសៀមរាប ​។

អត្ថបទសរសេរ ដោយ