ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UCL និង UEL អាច​នឹង​ត្រូវ​រំសាយ​ចោល ​បើ Covid-19 មិន​ថមថយ

4 ឆ្នាំ មុន

ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) លោក Aleksander Ceferin បាន​ព្រមាន​ថា ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​ទាំង​២​របស់​ទ្វីបអឺរ៉ុប Champions League និង…

ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) លោក Aleksander Ceferin បាន​ព្រមាន​ថា ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​ទាំង​២​របស់​ទ្វីបអឺរ៉ុប Champions League និង Europa League រដូវ​កាល​នេះ អាច​នឹង​ត្រូវ​បាន​រំសាយ​ចោល ប្រសិនបើ​ការ​ឆ្លង​របស់​វីរុស Covid-19 នៅ​តែ​បន្ត​កើតឡើង​ឥត​ឈប់​ឈរ ។

ក្របខ័ណ្ឌ​ទាំង​២ ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​កំណត់ ដោយសារ​តែ​វិបត្ដិ​នៃ​វីរុស Covid-19 ។ ការ​ប្រកួតប្រជែង​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​តែ​ជាប់​គាំង​មិន​ខុស​គ្នា​ពី​ការ​ប្រកួត​បាល់ទាត់​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ឡើយ ក្នុង​គោលបំណង​ដើម្បី​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ ។

មិន​មាន​កាលបរិច្ឆេទ​ត្រូវ​បាន​កំណត់ ក្នុង​ការ​វិល​ត្រឡប់​មក​កាន់ការ​ប្រកួត​វិញ​នោះ​ទេ ខណៈ​បច្ចុប្បន្ន​បាន​ឈាន​ដល់​ការ​ប្រកួត​ជើង​ទី​២ វគ្គ​១៦​ចុង​ក្រោយ ។

លោក Aleksander Ceferin បាន​ប្រាប់ ZDF Sportstudio ថា «​ការ​ប្រកួត​ទាំងអស់​ត្រូវ​តែ​បញ្ចប់​នៅ​ថ្ងៃ​ទី ០៣ ខែ សីហា ឆ្នាំ ២០២០ ។ យើង​មិន​អាច​ពន្យារពេល​រហូត​ដល់​ខែ កញ្ញា ឬ តុលា នោះ​ទេ ។ ប្រសិនបើ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​យើង​លេង​ទេ នោះ​ព្រឹត្តិការណ៍​នេះ​អាច​នឹង​ត្រូវ​រំសាយ​ចោល​» ។

«​យើង​កំពុង​រង់ចាំ​កា​រវិ​វ​ឌ្ឍ​នៃ​ស្ថានភាព​ដ៏​អាក្រក់​នេះ​នៅ​ទូ​ទាំង​ពិភពលោក ជា​ពិសេស​នៅ​អឺរ៉ុប ។ បាល់ទាត់​មិន​ដូច​គ្នា​ទេ បើ​លេង​ដោយ​គ្មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់ ។ ប៉ុន្តែ​វា​នៅ​តែ​ល្អ​ប្រសើរ​ក្នុង​ការ​លេង​ពីក្រោយ​ការ​បិទទ្វារ ដោយ​មានការ​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ នោះ​ជា​អ្វី​ដែល​ប្រជាជន​ត្រូវការ និង​ចង់បាន អំឡុង​ពួក​គេ​ជាប់​នៅ​ក្នុងផ្ទះ​» ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ