កូវីដ១៩ឆក់យកជីវិត​វីរបុរស​បាល់​ឱប​​​​អា​មេ​រិ​ក​ម្នាក់​


វីរបុរស​បាល់ឱប​អា​មេ​រិ​ក (American football) របស់​ក្លិប New Orleans Saints លោក Tom Dempsey បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​វ័យ ៧៣​ឆ្នាំ បន្ទាប់​ពី​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​បណ្តាល​មក​ពី​វីរុស Covid-19 ។

លោក Tom Dempsey ជនជាតិ​អា​មេ​រិ​ក​ដែល​កើតមក​គ្មាន​ម្រាមជើង​ស្តាំ និង​ម្រាមដៃ​ខាងស្តាំ ធ្លាប់​បាន​បង្កើត​ឯតទគ្គ​កម្មទា​ត់បាល់​បញ្ចូល​ទី​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត​ក្នុង​ក្របខ័ណ្ឌ NFL ៦៣​យ៉ា​ត​នៅ​ក្នុង​ឆ្នាំ ១៩៧០ មុន​ត្រូវ​បាន​គេ​បំបែក​ឯតទគ្គ​កម្មនេះ​កាលពី​ឆ្នាំ ២០១៣ ។

Dempsey ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Alzheimer និង​ជំងឺ​វង្វេងស្មារតី​តាំងពី​ឆ្នាំ ២០១២ ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស Covid-19 កាលពី​ថ្ងៃ​ទី​២៥ ខែមីនា​។

ម្ចាស់​ក្លិប New Orleans Saints លោកស្រី Gayle Benson បាន​និយាយ​ថា ជីវិត​របស់ Tom បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​លោក ។ លោក​បាន​បង្ហាញ​ពី​ការ​ប្រយុទ្ធ​ទៅ​នឹង​ជំងឺ និង​ភាពរឹងមាំ​ដូច​គ្នា​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ អំឡុង​ពេល​លោក​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​យ៉ាង​អង់អាច ប៉ុន្តែ​មិន​ដែល​ធ្វើ​ឱ្យ​លោក​វង្វេងស្មារតី​ឡើយ និង​បាន​រក្សា​ស្នាមញញឹម​ជា​និច្ច ។

សូម​រំលឹក​ថា ក្នុង​អាជីព​ជា​កីឡាករ​បាល់ឱប​អា​មេ​រិ​ក (American football) លោក Tom Dempsey បាន​ចំណាយពេល ១១​ឆ្នាំ​ដោយ​បាន​លេង​ឱ្យ​ក្លិប​ចំនួន​៥​គឺ New Orleans Saints, Philadelphia Eagles, Los Angeles Rams, Houston Oilers និង Buffalo Bills ៕ (ដកស្រង់​ចេញពី BBC)

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ