ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទា​ន់​​ប្តីជា​អ្នក​រត់តាក់​ស៊ី​ដឹក​ស្រី​ស្នេហ៍​ដែល​មាន​​ប្តីដែរ​​​ក្នុង​ផ្ទះ​​សំណាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ល្បែង​ស្នេហា​មិន​រើស​ពេលវេលា ​និង​មិន​រើសមុខ​ទេ ឲ្យ​តែ​ត្រូវ​គ្នា​សុទ្ធតែ​ជា​រឿង​រីករាយ​សប្បាយ​ហើយ ប៉ុន្តែ​សម្រាប់​អ្នកមាន​ដៃគូ​ហើយ​ទៅ​លួច​មាន​ដៃគូ​ផ្សេង ​គឺជា​រឿង​ឈឺចាប់ ព្រោះ​ល្បែង​ស្នេហ៍​នេះ​លេង​បានតែ​២​នាក់​ប៉ុណ្ណោះ ។ រឿងរ៉ាវ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ ល្បែង​ស្នេហា​មិន​រើស​ពេលវេលា ​និង​មិន​រើសមុខ​ទេ ឲ្យ​តែ​ត្រូវ​គ្នា​សុទ្ធតែ​ជា​រឿង​រីករាយ​សប្បាយ​ហើយ ប៉ុន្តែ​សម្រាប់​អ្នកមាន​ដៃគូ​ហើយ​ទៅ​លួច​មាន​ដៃគូ​ផ្សេង ​គឺជា​រឿង​ឈឺចាប់ ព្រោះ​ល្បែង​ស្នេហ៍​នេះ​លេង​បានតែ​២​នាក់​ប៉ុណ្ណោះ ។ រឿងរ៉ាវ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ពេល​នេះ មិនបាន​ព្យាយាម​ឲ្យ​មានការ​អាម៉ាស់មុខ​សម្រាប់​ភាគីណាមួយ​ទេ តែ​វា​គ្រាន់តែ​ជា​ដំណឹង​មួយ​ដែល​សុំ​លាក់​ឈ្មោះ​តួអង្គ ។

បុរស​ម្នាក់​មាន​ប្រពន្ធ​និងកូន​២​នាក់​ទៅ​ហើយ បាន​នាំ​ស្រី​ថ្មី​ទៅ​ដេក​នៅផ្ទះសំណាក់​យីហោ​«​ស្រែ​ពេជ្រ​» ត្រូវ​បាន​ប្រពន្ធ​តាមទាន់​ហើយ​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្ត​គម​ន៍ ។ ករណី​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៤ ខែមេសា ដែល​ផ្ទះសំណាក់​ខាងលើ​ស្ថិត​នៅ​តាម​ផ្លូវ​អេស​អូ​អេស ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​បងស្រី​របស់​ប្រពន្ធ​ឲ្យ​ដឹង​ថា ប្អូនស្រី​របស់​គាត់​និង​ប្តី​រស់នៅ​ក្នុង​ខណ្ឌ​សែន​សុខ ចំណែកស្រី​ស្នេហ៍ អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ពង​ទា​នៅ​ផ្សាររីករាយ មានកូន​ម្នាក់​ ហើយ​ប្តី​ជា​ទាហាន​ទៅ​ធ្វើការ​នៅ​បរទេស ។ ចំណែក​ប្រពន្ធដើម​លក់​ហ្គា​សនៅ​ផ្សារ​នោះ​ដែរ គឺ​លក់​នៅ​តូប​ជាមួយនឹង​ស្រីស្នេហ៍​នេះ ។ កន្លង​មក​ប្រពន្ធ​ដើម​និង​ស្រី​ស្នេហ៍រាប់អាន​គ្នា​ដូច​បងប្អូន ​ព្រោះ​លក់ដូរ​ជិត​គ្នា និងផឹកស៊ី​ជាមួយ​គ្នា​ជា​រឿយ​ៗ​ជា​មួយនឹង​បុរស​ជា​ប្តីដែរ ដោយសារ​គិត​ថា ​ស្ត្រី​រូប​នេះ​មាន​ប្តី​រួច​ទៅ​ហើយ មិនដឹង​ថា ​លួច​មាន​ទំនាក់ទំនង​សហាយ​ស្មន់​ជាមួយ​គ្នា​តាំងពី​ពេល​ណា​មក​ទេ ។

បងស្រី​របស់​ប្រពន្ធ​និយាយ​ទៀត​ថា ប្អូនថ្លៃគាត់​ម្នាក់​នេះ ជា​រៀង​រាល់​យប់ ​មិន​ដែល​នៅផ្ទះ​ទេគឺ​តែងតែ​បាត់​ពី​ផ្ទះ​ហើយ​ប្រាប់​ថា​ ទៅ​រត់​តាក់ស៊ី ។ នៅ​យប់​ថ្ងៃ​ទី​៤ ខែមេសា​ នោះ ពេល​គាត់​ចេញពីផ្សារ​ឃើញ​ប្អូនថ្លៃ​ដឹក​ស្រី្ត​រូប​នោះ ទើប​សង្ស័យ​ក៏ទៅ​ហៅ​ប្អូនស្រី​ជិះ​ម៉ូតូ​តាម​រថយន្ត​ឃើញ​ដឹក​ស្រី្តនោះ​​ចូល​ផ្ទះសំណាក់។
តាម​ស្ត្រី​ជា​ប្រពន្ធដើម​និយាយ​ថា គាត់​បាន​រៀប​ការ​ជាង​១០​ឆ្នាំ​មក​ហើយ​និង​មានកូន​២​នាក់មាន​​សំបុត្រ​អាពាហ៍ពិពាហ៍​ស្របច្បាប់ ។

នៅ​យប់កើតហេតុ ប្តី​គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX៣៣០ ពណ៌​ផ្សែង​បារី ពាក់​ផ្លា​ក
លេខ​ភ្នំពេញ ២AZ-៥០១០ ចេញពីផ្ទះ​ដោយ​ប្រាប់​គាត់​ថា​ ទៅ​រត់​តាក់ស៊ី តែ​រូប​គាត់​មានការ​សង្ស័យ​ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​២​នាក់​បងស្រី​តាម​ពីក្រោយ ស្រាប់តែ​ឃើញ​ដឹក​ស្ត្រី​ម្នាក់​នោះ​ទៅ​ដេកនៅ​ក្នុងផ្ទះ​សំណាក់​​ខាងលើ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ឃើញជាក់ស្តែងបែប​នេះ គាត់​បាន​ឲ្យ​បងស្រី​បង្កើត​ចាំ​មើល​នៅ​មុខ​ផ្ទះ​សំណាក់ ឯ​រូប​គាត់​ជិះ​ម៉ូតូ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ​ឲ្យ​ជួយ​អន្តរាគមន៍​នាំ​ខ្លួន​ប្តី​កំហូច​និង​ស្រី​ស្នេហ៍​ទៅ​ប៉ុស្តិ៍ ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​ច្បាប់​ឲ្យ​ឈប់​ទាក់ទង​គ្នា​ទៀត ហើយ​ក៏​សន្មត់​ថា ​បញ្ចប់រឿង​អាម៉ាស​ជាមួយ​គ្នា​ទៅ ៕ ​

អត្ថបទសរសេរ ដោយ