បរទេស​ម្នាក់​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស ព្រោះ​តែហិង្សា​ពេល​គេ​​​ឱ្យ​ពាក់​ម៉ាស់​​(​វី​ដេ​អូ​)


ប្រទេស​ចិន ៖ ជនបរទេស​ម្នាក់​ត្រូវ​បាន​បណ្តេញ​ចេញពី​ប្រទេស​ចិន ដោយសារ​មិន​គោរព​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្ការ​ការ​រីក​រាលដាល និង​ការ​ញុះញង់​ឱ្យ​មានការ​ខឹងសម្បា​ជា​សាធារណៈ​។

វី​ដេ​អូ​ល្បី​លើ​បណ្ដាញ​សង្គម​មួយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា បុរស​ម្នាក់​នោះ​ដែល​បាន​ស្រែក​ជេរ​ម៉ែ​បុគ្គលិក​កម្មករ​ម្នាក់ ហើយ​បាន​យក​ទូរស័ព្ទ​គប់​ទៅ​លើ​កម្មករ​នោះ ដោយសារ​តែ​ខឹង​កម្មករ​នោះ​ប្រាប់​ឱ្យ​ពាក់​ម៉ាស់​។

តាម​សេចក្តីរាយការណ៍​បានអោយ​ដឹង​ថា បុរស​នោះ​បាន​ក្តៅចិត្ត​នៅ​ពេល​ត្រូវ​បាន​ប្រាប់​អោយ​ពាក់​ម៉ាស់ ដោយ​បុគ្គលិក​សហគមន៍ ខណៈ​ដែល​ព្យាយាម​ត្រលប់​ទៅ​ផ្ទះ​របស់​គាត់​វិញ​។

វា​មិន​ច្បាស់​ទេ​ថា ហេតុ​អ្វី​សេចក្តី​បង្គាប់​ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​យ៉ាង​ខ្លាំង​។ ទោះ​យ៉ាងណា សាក្សី​បានឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា គាត់​មាន​ក្លិន​ស្រា​។

គេ​បាន​ហៅ​ប៉ូ​លី​ស​ឱ្យមក​ចាប់​ជនបរទេស​នោះ​ទៅ​ស្ថានីយ​ប៉ូ​លី​ស​។ វី​ដេ​អូ​នោះ​ភ្លាម​ៗ ត្រូវ​បាន​ចែករំលែក​ពេញ​បណ្ដាញ​សង្គម​របស់​ប្រទេស​ចិន ដែល​មាន​មនុស្ស​ជា​ច្រើន​អំពាវនាវ​ឱ្យ​បញ្ជូន​ជនបរទេស​នោះ​ទៅ​ស្រុក​វិញ​។

ប៉ូ​លី​ស​ក្នុង​តំបន់​បាន​យល់​ស្រប​នឹង​ការ​វាយតំលៃ​នេះ​ដោយ​ប្រកាស​ថា បុរស​បរទេស​នោះ​នឹង​ត្រូវ​ចាក​ចេញពី​ប្រទេស​ក្នុង​រយៈពេល​ជាក់លាក់​មួយ​។

កាលពី​ស​ប្តា​ហ៍​មុន រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា បាន​ហាមឃាត់​ជនបរទេស​ទាំង​អស់ពី​ការ​ចូល​ទៅ​ក្នុង​ប្រទេស ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​មេរោគ​ទោះបីជា​ការ​ពិត ដែល ៩០% នៃ​ករណី​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ពាក់ព័ន្ធ​នឹង​អ្នក​កាន់​លិខិតឆ្លងដែន​ចិន​ក៏​ដោយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist និង​ប្រភព​វី​ដេ​អូ ៖ Mr Anderson (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ