ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ខ្លាំង ឬ​ខ្សោយ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន

4 ឆ្នាំ មុន

ជា​ធម្មតា​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ប្រទេស​នានា​តែង​មានការ​ប្រែប្រួល​ស្ទើរ​រាល់ថ្ងៃ ហើយ​ថ្វី ត្បិត​តែ​នៅ​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​ជំងឺ COVID-19 នា​ពេល​បច្ចុប្បន្ន​ធ្វើ​ឱ្យ​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​នៅ​ទូ​ទាំង​ពិភពលោក​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា ហាងឆេង អត្រា​ប្តូរ​ប្រាក់​ហាក់​មិន​មានការ​ប្រែប្រួល​ខ្លាំង​ខុស​ពី​ធម្មតា​ប៉ុន្មាន​នោះ​ទេ ។…

ជា​ធម្មតា​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ប្រទេស​នានា​តែង​មានការ​ប្រែប្រួល​ស្ទើរ​រាល់ថ្ងៃ ហើយ​ថ្វី ត្បិត​តែ​នៅ​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​ជំងឺ COVID-19 នា​ពេល​បច្ចុប្បន្ន​ធ្វើ​ឱ្យ​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​នៅ​ទូ​ទាំង​ពិភពលោក​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា ហាងឆេង អត្រា​ប្តូរ​ប្រាក់​ហាក់​មិន​មានការ​ប្រែប្រួល​ខ្លាំង​ខុស​ពី​ធម្មតា​ប៉ុន្មាន​នោះ​ទេ ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ដូច្នេះ​នៅ​ថ្ងៃ​ដើ​ម្ប​ស​ប្តា​ហ៍​នេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់ ប្រទេស​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី ៦ ខែមេសា ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ៤.០៦៧,០០ រៀល លក់ ចេញ ៤.០៨៥,០០ រៀល និង ១​អឺ​រ៉ូ​ទិញ​ចូល ៤.២១៣,៤១ រៀល ហើយ​លក់​ចេញ ៤.៤៥៦,៧៤ រៀល ។

ទន្ទឹម​នេះ ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២.២៦១,២៥ រៀល លក់​ចេញ ២.៥០៨,១៩ រៀល ខណៈ​ពេល​ដែល ១​យ៉េន​ជប៉ុន​ទិញ​ចូល ៣៥,៨៣២៦ រៀល លក់​ចេញ ៣៧,៨៥៩១ រៀល ជាមួយ​គ្នា​នេះ ១​បាត​ថៃ​ទិញ​ចូល ១២២,៦០ រៀល និង​លក់​ចេញ ១២៤,៥០ រៀល ។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ១​ដុ​ង​វៀតណាម​ទិញ​ចូល ០,១៦៦០ រៀល ហើយ​លក់​ចេញ ០,១៧៦១ រៀល ក្នុង​ពេល​ដែល ១​គីប​ឡាវ​ទិញ​ចូល ០,៣២៧០ រៀល លក់​ចេញ ០,៤៦២៩ រៀល ។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ អេ​ស៊ី​លី​ដា ទាន់ចិត្ត ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដំណើរការ​ដោយ Android និង iOS ៕

បញ្ជាក់ ៖ អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ