ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​សម្រេច​ចូល​ពេទ្យ ក្រោយ​មិន​ធូរស្បើយ​ពី​កូ​វី​ដ​១៩

4 ឆ្នាំ មុន

អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស លោក Boris Johnson ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់​ពី​រក​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩ តាំងពី​១០​ថ្ងៃមុន…

អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស លោក Boris Johnson ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់​ពី​រក​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩ តាំងពី​១០​ថ្ងៃមុន ហើយ​មិន​ទាន់​បាន​ធូរស្បើយ​ពី​រោគ​សញ្ញា​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ អ្នកនាំពាក្យ Downing Street បាន​និយាយ​ថា​៖ «​តាម​យោបល់​របស់​វេជ្ជបណ្ឌិត​របស់​លោកនាយក​រដ្ឋមន្ត្រី​នៅ​យប់​នេះ បានឱ្យ​ចូល​មន្ទីរពេទ្យ ដើម្បី​ធ្វើតេស្ត​ម្តងទៀត​»​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា នេះ​គឺជា​ជំហាន​ប្រុង​ប្រយ័ត្ន​ជា​មុន ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​នៅ​តែ​មាន​រោគ​សញ្ញា​ជាប់លាប់​ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់​ពី​ការ​ធ្វើតេស្ត​រក​វីរុស​វិជ្ជមាន​។ លោកនាយក​រដ្ឋមន្ត្រី​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​សុខាភិបាល សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​មិន​គួរ​ឱ្យ​ជឿ​របស់​ពួក​គេ ហើយ​ជំរុញ​ឱ្យ​សាធារណជន​បន្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ឱ្យ​ស្នាក់​នៅ​ក្នុងផ្ទះ និង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។

ការ​ហៅ​ចូល​មន្ទីរពេទ្យ របស់​លោកនាយក​រដ្ឋមន្ត្រី​មិនមែន​ជា​ការ​ចូល​ជា​បន្ទាន់​ទេ​។ គ្រូពេទ្យ​របស់​លោក​យល់​ថា វា​ជា​ការ​សម​ហេតុផល​សម្រាប់​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត និង​ពិនិត្យ​សុខភាព​ដោយ​ផ្ទាល់ ព្រោះ​រោគ​សញ្ញា​របស់​លោក​បាន​បន្ត​អស់​រយៈពេល​ជាង ១០​ថ្ងៃ​មក​ហើយ​។

លោកនាយក​រដ្ឋមន្ត្រី អាយុ​៥៥​ឆ្នាំ​ដែល​បាន​ប្រកាស​ថា គាត់​បាន​ធ្វើតេស្ត​វិជ្ជមាន​នៅ​ថ្ងៃ​ទី​២៧ ខែមីនា នោះ​បាន​ផ្តាច់ខ្លួន​នៅ​ឯ​ផ្ទះ​របស់​គាត់​។ ទោះបីជា​គាត់​នៅ​តែ​មាន​សីតុណ្ហភាព​ខ្ពស់ ក៏​ដោយ​ក៏​ស្ថានភាព​របស់​គាត់​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រសើរ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។

ទោះបីជា​មាន​ជម្ងឺ​ក៏​ដោយ លោកនាយក​រដ្ឋមន្ត្រី​នៅ​តែ​ទទួលខុសត្រូវ​រដ្ឋាភិបាល​អង់គ្លេស នេះ​បើ​យោង​តាម​គេហទំព័រ 10 Downing Street​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស Dominic Raab នឹង​កាន់កាប់​តួនាទី​នាយក​រដ្ឋមន្ត្រី ប្រសិនបើ​ស្ថានភាព​របស់​គាត់​កាន់តែ​យ៉ាប់យ៉ឺន​។

គួរ​បញ្ជាក់ថា លោក បូ​រី​ស ច​ន​សុ​ន ​នាយករ​ដ្ឋ​​មន្ត្រី​អង់គ្លេស​ត្រូវ​​​មេរោគ​បាន​វាយលុក​ដល់​សួត​របស់​លោក​ ធ្វើ​អោយ​សួត​រលាក​។ រីឯ​ការងារ​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩​ នៅ​​អង់​គ្លេស​ក៏​បាន​​​ផ្ទេរ​ទៅ​អោយរ​ដ្ឋមន្ត្រី​ការ​បរទេស​ដឹកនាំ​ជំនួស​។

ចំណែក​ប្រធានាធិបតី​ត្រាំ ក៏​​បាន​ជូនពរ​លោក​ពី​ច​ម្ថា​យ​ដើម្បី​អោយ​លោក​ឆាប់​ជា​ហើយ​ថា​គាត់​ជា​មេដឹកនាំ​ដ៏​ល្អ​ម្នាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា មាន​ចំនួន​សរុប​ជាង ៤៨០០០ ករណី​ឆ្លង និង មាន​អ្នក​បាត់បង់​ជីវិត​ជិត ៥០០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ newsweek (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ