ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាត់វិធានការ​ក្តៅ ក្រោយ​ប្រទេស​ខ្លះ​​រិះគន់​ពី​គុណភាព​ឧបករណ៍​តេស្ត​កូ​វីដ​១៩

4 ឆ្នាំ មុន

ចិន ៖ ប្រទេស​ចិន​បាន​ធ្វើការ​ហាមឃាត់​ការ​នាំ​ចេញ​ឧបករណ៍​ធ្វើតេស្ត​មេរោគ​កូ​វី​ដ​១៩ និង ឧបករណ៍​​វេជ្ជសាស្ត្រ​ដទៃ​ទៀត ដោយ​ក្រុមហ៊ុន​ដែល​មិន​មាន​អាជ្ញាប័ណ្ណ បន្ទាប់​ពី​មាន​ឧប្បត្តិ​ហេតុ​គួរ​ឱ្យ​អាម៉ាស់​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​សកល​របស់​ទីក្រុង​ប៉េកាំង។ នៅ​ពេល​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក ប្រទេស​ចិន​បាន​ព្យា​យាម​ធ្វើខ្លួន​ជា​អ្នកជំនាញ​ខាង​ជំងឺ​នេះ…

ចិន ៖ ប្រទេស​ចិន​បាន​ធ្វើការ​ហាមឃាត់​ការ​នាំ​ចេញ​ឧបករណ៍​ធ្វើតេស្ត​មេរោគ​កូ​វី​ដ​១៩ និង ឧបករណ៍​​វេជ្ជសាស្ត្រ​ដទៃ​ទៀត ដោយ​ក្រុមហ៊ុន​ដែល​មិន​មាន​អាជ្ញាប័ណ្ណ បន្ទាប់​ពី​មាន​ឧប្បត្តិ​ហេតុ​គួរ​ឱ្យ​អាម៉ាស់​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​សកល​របស់​ទីក្រុង​ប៉េកាំង។

នៅ​ពេល​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក ប្រទេស​ចិន​បាន​ព្យា​យាម​ធ្វើខ្លួន​ជា​អ្នកជំនាញ​ខាង​ជំងឺ​នេះ ដោយ​បញ្ជូន​ពេទ្យ​ទៅ​បរទេស​ជាមួយនឹង​ការ​បរិច្ចាគ​និង​លក់​ឧបករណ៍​។

នៅ​ប្រទេស​ស៊ែ​ប៊ី ប្រធានាធិបតី​នៅ​ឯអាកាស​យានដ្ឋាន​នៅ​ពេល​ដែល​យន្ដហោះ​ដែល​ផ្ទុក​ទៅ​ដោយ​គ្រឿង​ផ្គត់ផ្គង់ និង​គ្រូពេទ្យ​ជា​ច្រើន​ពី​ប្រទេស​ចិន ដោយ​ស្វាគមន៍​គ្រូពេទ្យ​ជំនាញ​ដោយ​ប្រើ​កែងដៃ​មុន​ពេល​ដាំ​ថើប​នៅ​លើ​ទង់ជាតិ​ចិន​។

តែបើ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​វិញ មន្ត្រី​បាន​បញ្ជូន​កញ្ចប់​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ មក​ចិន​វិញ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា មាន​កម្រិត​ត្រឹមត្រូវ​តិច​ជាង ៣០%​។

ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ បាន​ឆ្លើយ​តប​នឹង​ព័ត៌មាន​នេះ​ដោយ​ពន្យល់​ថា ឧបករណ៍​ដែល​មាន​កំហុស​បាន​មក​ពី​អ្នក​ផ្តល់​សេវា​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ក្នុង​បញ្ជី​អ្នក​ផ្តល់​សេវា ហើយ​ថែម​ទាំង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​ផលិតផល​របស់​ខ្លួន​ដោយ​វេជ្ជសាស្ត្រ​ជាតិចិន​ឡើយ​។

ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​ហូ​ឡង់ ត្រូវ​បង្ខំចិត្ត បញ្ជូន​ម៉ាស់ ចំនួន ៦០០០០០ ដែល​បាន​មក​ពី​ប្រទេស​ចិន ទៅ​ប្រទេស​ចិន​វិញ ក្រោយ​រក​ឃើញ​ថា ម៉ាស់​ទាំងនោះ​គឺ​គ្មាន​គុណភាព​។ ចំណែកឯ​សាធារណរដ្ឋ​ឆែក​វិញ គេ​បាន​រក​ឃើញ​ថា ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ពី​ប្រទេស​ចិន គ្មាន​ប្រសិទ្ធភាព​ដល់​ទៅ​៨០%​។

ដើម្បី​ការពារ​ប្រឆាំង​នឹង​ភាព​អាម៉ាស់​បន្ថែម​ទៀត ប្រទេស​ចិន​បាន​និយាយ​នៅ​ស​ប្តា​ហ៍​នេះ​ថា មាន​តែ​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ NMPA ទេ​ដែល​នឹង​អាច​នាំ​ចេញ​ការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​។

តាម​របាយការណ៍ ក្នុង​ចំណោម​ក្រុមហ៊ុន​ចិន​ចំនួន ១០២ ដែល​ទទួល​បានការ​ទទួលស្គាល់ មាន​តែ​ក្រុមហ៊ុន​ចំនួន​២១ ប៉ុណ្ណោះ ដែល​ទទួល​បាន​សិទ្ធិ​លក់​ផលិតផល​របស់​ខ្លួន​នៅ​ប្រទេស​ចិន​គិត​ត្រឹម​ស​ប្តា​ហ៍​មុន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ