ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ ​បញ្ជា​ទិញ​ម៉ាស​ជាង ២ពាន់​លាន​ ពី​ប្រទេស​ចិន

3 ឆ្នាំ មុន

ទីក្រុង​បារី​ស ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រទេស​បារាំង លោក Olivier Veran បាន​និយាយ​ថា ប្រទេស​បារាំង បាន​បញ្ជា​ទិញ​ម៉ាស​ជិត ២​ពាន់​លាន…

ទីក្រុង​បារី​ស ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រទេស​បារាំង លោក Olivier Veran បាន​និយាយ​ថា ប្រទេស​បារាំង បាន​បញ្ជា​ទិញ​ម៉ាស​ជិត ២​ពាន់​លាន ពី​ប្រទេស​ចិន នៅ​ពេល​ដែល​រដ្ឋាភិបាល​ខិតខំ​បង្កើន​ការ​ផ្គត់ផ្គង់​របស់​ខ្លួន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​នេះ បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន AFP និង Reuters បាន​ចុះ​ផ្សាយ​ថ្ងៃ​ទី​៥ មេ​សា​នេះ ។

ស្ថានទូត​បារាំង​ប្រចាំ​នៅ​ប្រទេស​ចិន បាន​បញ្ជាក់​ថា បារាំង​ធ្លាប់​បាន​ទទួល​អំណោយ​នៅ​ថ្ងៃ​ទី​២០ មីនា ពី​រដ្ឋាភិបាល​ចិន នូវ​ម៉ាស​ចំនួន​១​លាន ស្រោមដៃ​១,៥​លាន និង​សម្លៀក​បំពាក់​ការពារ​សម្រាប់​វេជ្ជសាស្ត្រ​ចំនួន​១០,០០០​សម្រាប់ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ប្រឆាំង​នឹង​វីរុស​ឆ្លង​នេះ ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ពី​មុន​មក​ប្រទេស​បារាំង​បាន​ប្រើប្រាស់​ម៉ាស​អស់​ចំនួន​៤០​លាន ក្នុង​មួ​យស​ប្តា​ហ៍ ក្នុងអំឡុងពេល​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត ។ នៅ​ពេល​នេះ ទាំង​វេជ្ជបណ្ឌិត​, គ្រូពេទ្យ​មើលថែ​អ្នកជំងឺ​, ប៉ូ​លី​ស និង​បុគ្គលិក​ជួរ​មុខ​ដទៃ​ទៀត គឺ​កង្វះ​ម៉ាស់ ។

ប្រទេស​បារាំង កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​រាយការណ៍​ថា អ្នក​ស្លាប់​ដោយ​ឆ្លង​វីរុស​កូ​វី​ដ​១៩​នេះ មាន​ចំនួន ជាង​១​ពាន់​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង ។

មន្ត្រី​សុខាភិបាល​ថ្នាក់​កំពូល​របស់​បារាំង លោក Jerome Salomon បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ចំនួន​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​បារាំង​មាន​អ្នក​ស្លាប់​សរុប​កើន​ដល់ ៧.៥៦០​នាក់ ចាប់តាំងពី​ការ​ផ្ទុះ​រីក​រាលដាល​បាន​ចាប់ផ្តើម ។

លោក Salomon និយាយ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់នោះ ៥.៥៣២​នាក់​បាន​ស្លាប់ នៅ​ក្នុង​មន្ទីរពេទ្យ និង​ចំនួន ២,០២៨​នាក់ បាន​ស្លាប់​នៅ​ក្នុង​មណ្ឌល​ចាស់ជរា ។

បារាំង​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែមីនា ក្នុង​គោលបំណង ដើម្បី​កាត់​បន្ថយ​ការ​រីក​រាលដាល នៃ​ជំងឺ​រាតត្បាត​នេះ ។ ប្រជាជន​ដែល​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ ត្រូវ​តែ​មាន​ទំរង់​បែបបទ ដែល​បាន​ចុះហត្ថលេខា​ដោយ​ពន្យល់​ពី​កន្លែង​ដែល​ពួក​គេ​ទៅ និង​មូលហេតុ​ចាំបាច់ បើ​មិន​ដូច្នោះ​ទេ នឹង​រង​ការ​ផាកពិន័យ​មិន​ខាន ។

លោក Salomon ចាត់​ទុក​ថា នេះ​ជា​ករណី​ធ្ងន់ធ្ងរ ព្រោះ​វា​រាតត្បាត​យ៉ាង​ឆាប់រហ័ស គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ ។ ហើយ​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩ ក្នុង​ប្រទេស​បារាំង កើន​ដល់ ៨៩,៩៥៣​ករណី​ហើយ​(​ថ្ងៃ​ទី​៥ មេ​សា​) ប៉ុន្តែ​ចំនួន​នេះ​មិនមែន​ជា​ចំនួន​សរុប​ទេ ព្រោះ​ការ​ធ្វើតេស្ត​រក​មេរោគ​មិន​មាន​លក្ខណៈ​ជាស​កល​ទេ ។

ឥឡូវនេះ​មិនមែន​ជា​ពេលវេលា​បន្ធូរបន្ថយ​ឡើយ មន្ត្រី​សុខាភិបាល​ថ្នាក់​កំពូល​របស់​បារាំង បាន​ព្រមាន​ថា “ ​ខ្ញុំ​ប្រាប់​អ្នក​នៅ​ល្ងាច​នេះ​ថា នៅផ្ទះ​ ដើម្បី​សង្គ្រោះ​ជីវិត​ ” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ