COVID-19 ៖ មជ្ឈដ្ឋានរ​កសី​ុ​ផ្លូវភេទ​ថៃ​ រង​គ្រោះ​ខ្លាំង​បំផុត


ប្រទេស​ថៃ ៖ តាម AFP ថា ការ​ឆ្លង​រាលដាលនៃ​វីរុស COVID-19 បណ្ដាល​ឲ្យ​ឧស្សាហកម្ម​ភេទ ប្រែ​ក្លាយជា​សា្ង​ត់​ជ្រងំ​នៅ​ថៃ​ មក​ពី​ការ​រិ​ត​ត្បិត​ទាក់ទិន​នឹង​វីរុស​នោះ ។

តាម AFP ដដែល​ថា​ ដោយ​គ្មាន​ជំនួយ​របស់​រដ្ឋាភិបាល អ្នករក​ស៊ី​ផ្លូវភេទ​មួយ​ចំនួន​បន្ត​ការ​រក​ស៊ី​ទាំង​​ប្រថុយ​​​នឹង​គ្រោះថ្នាក់​នៃ​ការ​ឆ្លង ។

បើតាម​នារីរ​កស៊ី​ផ្លូវភេទ​នៅ​ក្រុង​បាងកក​ម្នាក់​បាន​​រៀបរាប់​ថា បណ្ដា​សង្កាត់​ក្ដៅ​សាច់​ ក្រុង​បាង​កក ដែល​តាម​ទម្លាប់​មាន​អ្នកទេសចរ​ភេទ​ច្រើន​នោះ ​ឥឡូវ​ក្លាយជា​ស្ងាត់ជ្រៀប ។ បណ្ដា​បារ ហាង​​ឌី​ស្កូ ខារ៉ាអូខេ និង​សា​ឡុ​ង​ម៉ាស្សា​ដែល​តែង​លម្អ​ដោយ​ភ្លើងពណ៌​ ទទួល​បទបញ្ជា​ឲ្យ​បិទ​ទ្វារ ដើម្បី​ប៉ុនប៉ង​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស ។

ក្រុង​បាងកក​មានប្រជាជន​ប្រមាណ​១០​លាន​នាក់ ចាប់តាំងពី​ថ្ងៃ​ទី​៣ ខែ​មេ​សា ឆ្នាំ​២០២០ ម​ក រង​ការ​ដាក់​បំរាម​គោ​ចរណ៍​ពេល​យប់​​ចាប់ពី​ម៉ោង​២២​ដល់​ម៉ោង​៤​ទាប​ភ្លឺ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ