ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលចាប់​បានជាង​១៦គីឡូ​ ទើប​សារ​ភាព​ថាទទួលបន្ត​ពី​ជនជាតិលាវម្នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​ការ​ណែនាំ​របស់​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​ការ​ណែនាំ​របស់​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០ បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​ការិយាល័យ​ទី​៧ ចុះ​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ចំនួន​២​ករណី ស្ថិត​នៅ​លើ​ដងផ្លូវ​សាធារណៈ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ក្នុង​ប្រ​តិ​បត្ត​ការ​ខាងលើ​នេះ សមត្ថ​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ សឿង ធា​វ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ម្នាក់​ឈ្មោះ អឿ​ង ឌី​ចាន់​ណា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ហើយ​ក្នុង​នោះ​សមត្ថ​កិច្ច​បាន​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ជាង​១៦​គីឡូក្រាម ។

បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​ឲ្ង​ដឹង​ថា ករណី​ខាងលើ​នេះ ដំបូង​កម្លាំង​ជំនាញ​(​ក​៧)​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ សឿង ណុ​ល នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មានការ​សហការ និង​ចូលរួម​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌទួលគោក ក្រោម​ការ​សម្របសម្រួល​ពី​លោក សឿ​ន មុនីរ​ត្ន័ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ឈាន​ដល់​ការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សឿង ធា​វ៉ា និង​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​ប្រហែល​កន្លះ​គីឡូក្រាម នៅ​លើ​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​រួច​មក សមត្ថកិច្ច​បាន​សួរ​យក​ចម្លើយ និង​បន្ត​ទៅ​ឆែកឆេរ​គោលដៅ​ទី​២​ទៀត​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៣៣c ផ្ទះ​លេខ​២៥z ផ្លូវ​លេខ​២៥១ ភូមិ​១៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ អឿ​ង ឌី​ចាន់​ណា និង​ចាប់​យក​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ស​ថ្លា សង្ស័យ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​១៦​ដុំ ទម្ងន់​ប្រហែល​១៦​គីឡូក្រាម ។

លោក ឡឹ​ក វណ្ណៈ បាន​បន្ត​ថា លទ្ធផល​នៃ​ការ​បង្ក្រាប​នេះ សរុប​ជា​រួម​ក្រោយ​ពី​ធ្វើតេស្ត និង​ថ្លឹង​រួច គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) មាន​ទម្ងន់​ជាង​១៦​គីឡូក្រាម ។ ហើយ​បើ​តាម​ចម្លើយ​ជនសង្ស័យ​ថា ថ្នាំ​ញៀន​នេះ​ពួក​គេ​បាន​ទទួល​បន្ត​ពី​ជនជាតិ​លាវ​ម្នាក់ ដែល​យក​មក​ប្រគល់​(​ទិញ​-​លក់​)​ឲ្យ​នៅ​រាជធានី​ភ្នំពេញ រួច​ជន​នោះ​ក៏​បាន​គេចខ្លួន​បាត់ ។

ជនសង្ស័យ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ជាង​១៦​គីឡូក្រាម​នេះ សម​ត្ច​កិ​ច​ច្ច​បាន​និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ