ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​​ប្រឆាំង​វីរុស អាច​សាកល្បង​នា​​ខែឧសភា ​នៅ​កុង​ហ្គោ

4 ឆ្នាំ មុន

ស​ធារ​ណ​រដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ៖ យោង​តាម​វេជ្ជបណ្ឌិត JEAN JACQUES MUYEMBE ដែល​ត្រូវ​តែងតាំង​ជា​ប្រមុខ​ដឹកនាំ​ការ​តស៊ូ​ប្រឆាំង​វីរុស COVID-19 កាលពី​ថ្ងៃ​ទី​៤ មេ​សា…

ស​ធារ​ណ​រដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ៖ យោង​តាម​វេជ្ជបណ្ឌិត JEAN JACQUES MUYEMBE ដែល​ត្រូវ​តែងតាំង​ជា​ប្រមុខ​ដឹកនាំ​ការ​តស៊ូ​ប្រឆាំង​វីរុស COVID-19 កាលពី​ថ្ងៃ​ទី​៤ មេ​សា បាន​សម្ដែង​ការ​គាំទ្រ​ជា​សាធារណៈ ចំពោះ​សារសំខាន់​នៃ​ការ​ទទួល​ធ្វើ្វ​​ការ​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​​វីរុស​នេះ​នៅ​ប្រទេស​លោក ។ បែប​នេះ​នាំ​ឲ្យ​មានការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស ។

វេជ្ជបណ្ឌិត​រូប​នោះ​ដែល​ជា​មនុស្ស​គន្លឹះ​ក្នុង​ការ​តស៊ូ​ប្រឆាំង​វីរុស​អេ​បូ​ឡា និង​វីរុស COVID-19 ក្នុង​ប្រទេស​និយាយ​ថា នា​ខែឧសភា​ខាង​មុខ​នេះ សាធារណរដ្ឋ​ប្រជាធិបតេយ្យកុង​ហ្គោ​នឹង​អាច​ចាប់ផ្ដើម​ធ្វើតេស្ត​វ៉ាក់សាំងប្រឆាំង​វីរុស COVID-19 ។ យើង​បាន​ជ្រើសរើសសម្រាប់​ការ​សាក​ល្បង​ទាំងនេះ ។ វ៉ាក់សាំង​ប្រឆាំងវីរុស​នោះ​អាច​ផលិត​ដោយ​សហរដ្ឋ​ង​អា​មេ​រិ​ក អាច​ដោយ​ចិន​និង​អាច​ដោយ​កា​ណា​ដា ហើយយើង​ជា​បេក្ខជន​សម្រាប់​សាក ។

លោក​លើក​ជាឧទាហរណ៍​វ៉ាក់សាំង​ដែល​ប្រើប្រាស់​ក្នុង​នាម​ជា​ការ​ពិសោធន៍​ប្រឈម​មុខ​នឹង​វីរុស​អេ​បូ​ឡា ។ ការ​អះអាង​របស់​លោក​បែប​នេះ​នាំ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​កុង​ហ្គោ​ជា​ច្រើន​ដែល​បដិសេធ​មិន​ព្រម​ធ្វើ​ជា​កណ្ដុរ​សាក​វ៉ាក់សាំង ។

គ្រូពេទ្យ​ជំនាញ​ខាង​ប្រឆាំង​វីរុស​នោះ​បន្ត​ថា អាច​នា​ខែក្កកដា ឬ​សីហា ដែល​យើង​អាច​មានការ​សាកល្បង​គ្លីនិក​រួច​នៃ​វ៉ាក់សាំង​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ