ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករមមាញឹកប្រមូលផលដំឡូងបារាំង ខណៈកំពុងដាំសាកល្បង​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កសិករ​រស់នៅ​ខេត្តមណ្ឌលគិរី កំពុង​មមាញឹក​លើ​ការ​ប្រមូល​ផលដំណាំ​ដំឡូងបារាំង ដែល​កំពុង​ដាំ​សាកល្បង​ចំនួន​១២​គ្រួសារ ខណៈ​មន្ទីរ​កសិកម្ម​រំពឹង​ថា និង​មាន​កសិករ​បង្កើន​ការ​ដាំ​ដុះ​នា​ឆ្នាំ​នេះ​។ លោក សុង ឃាង…

ខេត្តមណ្ឌលគិរី ៖ កសិករ​រស់នៅ​ខេត្តមណ្ឌលគិរី កំពុង​មមាញឹក​លើ​ការ​ប្រមូល​ផលដំណាំ​ដំឡូងបារាំង ដែល​កំពុង​ដាំ​សាកល្បង​ចំនួន​១២​គ្រួសារ ខណៈ​មន្ទីរ​កសិកម្ម​រំពឹង​ថា និង​មាន​កសិករ​បង្កើន​ការ​ដាំ​ដុះ​នា​ឆ្នាំ​នេះ​។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៩ មន្ទីរ​បាន​ឲ្យ​កសិករ​សាកល្បង​ដាំ​ចំនួន​១២​គ្រួសារ លើ​ពូជ​ចំនួន៤ ជា​លទ្ធផល​គឺ​ទទួល​បាន​ផល​ល្អ ​ហើយ​នៅ​ឆ្នាំ​២០២០​នេះ​លោក​សង្ឃឹមថានឹង​មានការ​ដាំ​ដុះ​ច្រើន​ជា​ង​មុន ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា កន្លង​មក​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​នាំ​យក​ពូជ​ដំ​ទ្បូ​ង​បារាំង​ផ្សេង​ៗ ពី​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​អា​ល្លឺ​ម៉​ង់​៤​ពូជ, ប្រទេស​អៀ​ក​ទ្ប​ង់​៤​ពូជ ប្រទេស​កូរ៉េ​១៣​ពូជ និង​ប្រទេស​វៀតណាម​២​ពូជ ។

លោក​ប្រធានមន្ទីរបានបន្ត​ថា តាម​រយៈ​លទ្ធផល​នៃ​ការ​ពិសោធន៍​ស្រាវជ្រាវកន្លង​មករបស់​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពូជ​ដំឡូងបារាំង ដែល​សម​ស្រប សម្រាប់​ខេត្តមណ្ឌលគិរី មាន​៣​ពូជ ១. ពូជ Tornado នាំ​ចូល​ពី​ប្រទេស​អៀ​កឡង់ ២. ពូជ Madeira និង ពូជ Coronada នាំ​ចូល​ពី ប្រទេស​អា​ល្លឺ​ម៉​ង់ ៣. ពូជ PO3 និង ពូជ PO7 នាំ​ចូល​ពី​ប្រទេស​វៀតណាម ចំពោះ​ទិន្នផល​អាច​ទទួល​បាន​ពី ១៣​តោន ទៅ ២៥​តោន ក្នុង​មួយ​ហិក​តា ។

លោក​ប្រធានមន្ទីរបានបន្ត​ទៀត​ថា ដោយ​ទ្បែ​ក​ពូជ​ដទៃ​ទៀត សកលវិទ្យាល័យ​កំពុងធ្វើការ​តាមដាន​នៅ​ទ្បើ​យ រង់ចាំ​ពិនិត្យ​មើល​លទ្ធផល​នៅ​ពេល​ក្រោយ​បន្ត​ទៀត ទើប​អាច​ធ្វើ​សេចក្តីសន្និដ្ឋាន ។ អំពី​រដូវ​កាល​ដាំ​ដុះ​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ឃើញ​ថា រដូវ​ដែល​អាច​ដាំ​ដុះ​បាន​គឺ​នៅ ចន្លោះ​ពី​ចុងខែ​កញ្ញា ដល់ស​ប្តា​ហ៍​ទី​២ នៃ​ខែធ្នូ ។ តែ​សម​ស្រប​បំផុត គឺ​ចាប់ពី ពាក់កណ្តាល​ខែតុលា ដល់ ខែវិច្ឆិកា ។ ​ចំពោះ​ការ​ប្រមូល​ផល​ដំឡូងបារាំង នា​ពេល​នេះ​គឺ​ស្ថិត​នៅ​ចំការ​របស់​កសិករ​ឈ្មោះ កែវ ប៊ុ​ន​សេង នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ ៕ (កែសម្រួលដោយ ៖ ធីតា)​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ