ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​មង្គលការ​មួយ​ចាប់ផ្តើម​ឡើង ត្រូវ​ក្រុម​គ្រូពេទ្យ​ចូល​ចែក​ម៉ាស់

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពិធី​មង្គលការ​មួយ​ដែល​បាន​រៀបចំ​ផ្សំផ្គុំ​ឱ្យ​មានគ្រួសារ កាលពី​ព្រឹក​ថ្ងៃ​ទី​5 ខែមេសា ឆ្នាំ​2020 នៅ​ក្នុងភូមិ​ឬ​ស្សី​ជួរ ឃុំ​ស្ដេច​គង់​ខាង​ត្បូង ស្រុក​បន្ទាយមាស…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពិធី​មង្គលការ​មួយ​ដែល​បាន​រៀបចំ​ផ្សំផ្គុំ​ឱ្យ​មានគ្រួសារ កាលពី​ព្រឹក​ថ្ងៃ​ទី​5 ខែមេសា ឆ្នាំ​2020 នៅ​ក្នុងភូមិ​ឬ​ស្សី​ជួរ ឃុំ​ស្ដេច​គង់​ខាង​ត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​មក​ចែក​ម៉ាស់ និង​ទឺ​ក​អាកុល​លាងដៃ​អ្នកចូលរួម អ្នកលេង​ភ្លេង ព្រមទាំង​សាច់ញាតិ​កូនក្រមុំ និង​កូនកំលោះ​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ពិធី​មង្គលការ​មួយ​នេះ គេ​ឃើញ​មាន​អ្នកចូលរួម​តិចតួច​បំផុត​នៅ​ពេល​ដែល​ហែ​ជំ​នួន​ចូល​ក្នុង​មហា​រោង​ជ័យ​។ ប៉ុន្តែ​បន្ទាប់​ពី​ហែ​ជំ​នួន​រួច​ហើយ ក្រុម​គ្រូពេទ្យ​មណ្ឌល​សុខភាព​ស្ដេច​គង់​ខាងត្បូង រួម​ទាំង​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​-​មន្ត្រី​នគរបាល បាន​នាំ​គ្នា​ចូល​មក​ដល់​រោងការ ក្នុង​នោះ​មានការ​ចូលរួម​ពី​លោកស្រី ជា វ៉ា​ន់​ឌឿ​ន ប្រធាន​មណ្ឌល​សុខភាព បាន​ចុះ​ពង្រឹង និង​របៀប​លាង​សម្អាត​ដៃដល់​ភ្ញៀវ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​មង្គលការ និង​ក្រុម​សាច់ញាតិ​សន្ដាន​ខាង​ប្រុស និង​ខាង​ស្រី​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ កូនកំលោះ និង​កូនក្រមុំ មិន​បាន​ចុះ​ជួប​ជាមួយ​គ្រូពេទ្យ​នោះ​ទេ ដោយសារ​តែ​កូន​ក​ម្លោះ​នៅ​ភូមិ​ស្នំ​គូ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច បាន​ពិនិត្យ​សុខភាព​រួច​ហើយ ដោយ​ខ្លាច​កើត​ជំងឺ​កូ​វី​ដ​១៩ ។ ប៉ុន្តែ​ដោយសា​តែ​មិនសូវ​មាន​អ្នកចូលរួម​ច្រើន ទើប​ក្រុម​គ្រូពេទ្យ​បាន​ចែក​ម៉ាស់​ដល់​ក្រុម​ភ្លេង​ប្រពៃណី និង​ណែនាំ​ឱ្យ​លាងដៃ​ដោយ​ទឹក​អាកុល ដើម្បី​ការពារ​មេរោគ​កូ​វី​ដ​19​។

បើ​តាម​លោក រ័​ត្ន សា​រឿ​ន អាយុ​58​ឆ្នាំ ត្រូវជា​ឪពុក​កូនក្រមុំ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ការកូន​ស្រី​របស់​គាត់​ថ្ងៃនេះ បាន​ហៅភ្ញៀវ​ឱ្យ​ចូលរួម​ក្នុង​មង្គលការ​បាន​តែ​ចំនួន​40​តុ​ទេ ស្មើនឹង​មនុស្ស​400 នាក់ ប៉ុន្តែ​ចំនួន​40​តុ​នេះ នៅ​សល់​មនុស្ស​ច្រើន​ទៀត​។

ឪពុក​កូនក្រមុំ​និយាយ​ត្អូញត្អែរ​ថា មិន​មាន​ភ្ញៀវ​មក​ចូលរួម​ពិសា​ភោជនីយ​អាហារ​នៅ​ពេល​ល្ងាច​នេះ​ទេ​។ លោក​ព្រួយបារម្ភ​ជា​ខ្លាំង ព្រោះ​ភ្ញៀវ​គេ​មិន​ហ៊ាន​ចូលរួម ព្រោះតែ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នេះ​។

ទោះជា​បែប​ណា រោងការ​ផ្សេង​ៗ​ឯទៀត ខ្លះ​បាន​លើក​ពេល និង​ខ្លួន​ទៀត​ក៏​រំសាយ តែបើ​នៅ​បន្ត​ធ្វើ​ពិធី​មង្គលការ អាច​នឹង​ខាតបង់ ដោយសារ​តែ​ភ្ញៀវ​មិន​ចូលរួម​៕ (កែ​សម្រួល​​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ