ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ និង​គ្រូបង្វឹក At.Madrid យល់ព្រម​កាត់​ប្រាក់ខែ​៧០% ដើម្បី​ជួយ​ក្លិប

3 ឆ្នាំ មុន

កីឡាករ និង​គ្រូបង្វឹក​របស់​ក្លិប Atletico Madrid បាន​យល់ព្រម​ក្នុង​ការ​កាត់​ប្រាក់ខែ​ចំនួន ៧០% ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​បុគ្គលិក​ក្លិប​ចំនួន ៤៣០​នាក់​ក្នុង​ពេល​មាន​អាសន្ន​របស់​ប្រទេស​អេ​ស្ប៉ា​ញ ដោយសារ Covid-19…

កីឡាករ និង​គ្រូបង្វឹក​របស់​ក្លិប Atletico Madrid បាន​យល់ព្រម​ក្នុង​ការ​កាត់​ប្រាក់ខែ​ចំនួន ៧០% ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​បុគ្គលិក​ក្លិប​ចំនួន ៤៣០​នាក់​ក្នុង​ពេល​មាន​អាសន្ន​របស់​ប្រទេស​អេ​ស្ប៉ា​ញ ដោយសារ Covid-19 ។

ក្រុម​ឈុត​ធំ​របស់​បុរស និង​នារី​របស់​ក្លិប Atletico Madrid រួម​ទាំង Atletico Madrid B និង​គ្រូបង្វឹក​ដែល​ពាក់ព័ន្ធ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប ក្នុង​ការ​យល់ព្រម​កាត់​ប្រាក់ខែ​របស់​ខ្លួន​។

ក្លិប Atletico Madrid កំពុង​ដើរ​តាម​គន្លង​របស់​ក្លិប Barcelona ដែល​បាន​ប្រកាស​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា កីឡាករ​ទាំងអស់​របស់​ពួក​គេ​ក៏​នឹង​ត្រូវ​កាត់​ប្រាក់​ឈ្នួល​ចំនួន ៧០% ដើម្បី​បន្ធូរបន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ដល់​ក្លិប និង​ជួយ​ដល់​ការ​ផ្គត់ផ្គង់​ដល់​បុគ្គលិក​ដែល​មិនមែន​ជា​កីឡាករ ៕ (ដកស្រង់​ចេញពី ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ