ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​២​ជាន់​ធ្លាក់​ផ្លូវ មនុស្ស​១២​នាក់​ជួប​គ្រោះ​នៅ​ស្ពាន​ជិត​ចំការ​កាហ្វេ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​១២​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​រថយន្តក្រុង​២​ជាន់​រត់​ពេល​យប់​របស់​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ ដឹក​អ្នកដំណើរ បើក​ធ្លាក់​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៥ ខែមេសា…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​១២​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​រថយន្តក្រុង​២​ជាន់​រត់​ពេល​យប់​របស់​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ ដឹក​អ្នកដំណើរ បើក​ធ្លាក់​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ពាន​ជិត​ចំការ​កាហ្វេ ស្ថិត​ក្នុងភូមិ​ពូ​លុង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ។

បើ​តាម​លោក ចាន់ ទិ​ត្យ ស្នងការ​រង​ទទួល​បន្ទុក​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ចំណុច​ស្ពាន​ជិត​ចំការ​​កាហ្វេ ក្នុងភូមិ​ពូ​លុង ក្រុង​សែន​មនោ​រម្យ មាន​រថយន្ត​ដឹក​អ្នកដំណើរ​ពីរ​ជាន់​របស់​ក្រុមហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំង ចេញដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តរតនៈគិរី លុះ​មក​ដល់​ចំណត​ក្រុមហ៊ុន​នៅ​ខេត្តមណ្ឌល​គិរី បាន​ឈប់​ដាក់​អ្នកដំណើរ ហើយ​ក៏​ហួស​ទៅ​ខេត្តរតនៈគិរី ប៉ុន្តែ​ខណៈ​ចេញដំណើរ​ពី​ចំណត​បាន​ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ មក​ដល់​នៅ​ចំណុច​ស្ពាន​ទី​២ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ក៏​បាន​ជ្រុល​ចង្កូត​រេ​ធ្លាក់​ផ្លូវ​តែ​ម្តង បណ្តាល​មាន​មនុស្ស​របួសធ្ងន់​-​ស្រាល​ចំនួន​១២​នាក់​។

លោកស្នងការ​រង​បន្ត​ថា ជន​រង​គ្រោះ​ទាំង​១២​នាក់​ខាងលើ ក្នុង​នោះ​មាន​ក្មេង​២​នាក់ និង​របួស​ធ្ងន់​៣​នាក់ ហើយ​ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​ណាមួយ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោត និង​ផ្លូវ​រាង​កោង ថែម​ទាំង​មាន​ស្ពាន​ខាង​មុខ​ទៀត​។ លុះ​ពេល​អ្នក​បើក​មក​ជិត​ដល់​ស្ពាន គ្មាន​ផ្លា​ក​សញ្ញា ពន្លឺ ចំណាំងផ្លាត​ផង​នោះ ទើប​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​តែ​ម្តង ចំណែក​អ្នកបើកបរ​ក្រោយ​ពេល​កើតហេតុ​ក៏​គេច​បាត់​។

ជុំវិញ​ទីតាំង​កើតហេតុ​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​មន្ទីរ​សាធារណការ​ខេត្ត ជួយ​ដាក់​ស្លាក​សញ្ញា​ឲ្យ​បាន​ច្រើន​នៅ​ចំណុច​នោះ​ផង ដើម្បី​អ្នកបើកបរ​អាច​ដឹក​ពី​ឧបសគ្គ​នៅ​ខាង​មុខ ជៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ