ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​គ្រាប់បែកដៃ​៣​គ្រាប់​រុំ​ក្នុង​ថង់​ប្លា​ស្ទិ​ក

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់បែកដៃ​ចំនួន​៣​គ្រាប់​ដែល​គេ​ដាក់​រុំ​ជាមួយនឹង​ថង់​ប្លា​ស្ទិ​ក ហើយ​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​កូន​គ្រៀល សង្កាត់​កូន​គ្រៀល…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់បែកដៃ​ចំនួន​៣​គ្រាប់​ដែល​គេ​ដាក់​រុំ​ជាមួយនឹង​ថង់​ប្លា​ស្ទិ​ក ហើយ​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​កូន​គ្រៀល សង្កាត់​កូន​គ្រៀល ក្រុង​សំរោង​។

សេចក្តីរាយការណ៍​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់បែកដៃ​ខាងលើ​ឈ្មោះ គៀត សា​មៀន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ខាងលើ​។
បើ​តាម​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​នេះ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ចាក​ចេញពីផ្ទះ​ទៅ​ស្រែ​ចំការ ហើយ​ក៏​បាន​ប្រទះ​ឃើញ​គ្រាប់បែកដៃ ដែល​ត្រូវ​គេ​ដាក់​រុំ​នឹង​ថង់​ប្លា​ស្ទិ​ច បន្ទាប់​មក​ខ្លួន​បាន​មក​រាយការណ៍​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កូន​គ្រៀល ផង​ដែរ​។

បើ​តាម​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​កូន​គ្រៀល បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត​មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ភ្លាម សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​នឹង​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ ក៏​ឃើញ​គ្រាប់បែកដៃ​ប្រភេទ HD-១ ចំនួន​៣​គ្រាប់ ដែល​មានគុណ​ភាព និង​បង់ AK៤៧ ចំនួន​១ និង​គ្រាប់​ចំនួន​២២​គ្រាប់ មានគុណ​ភាព​។

គួរ​រំលឹក​ផង​ដែរ​ថា ពី​មុន​ក៏​មាន​ប្រជាពលរដ្ឋ​ឈ្មោះ ស្រឿ​ន សា​រ៉ាត់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ​បុ​ស្បូវ សង្កា​ត់បុ​ស្បូវ បាន​ប្រទះ​ឃើញ​គ្រាប់បែកដៃ​១​គ្រាប់​ប្រភេទ HG ចំនួន​01 និង​ម្នាក់​ទៀត​ឈ្មោះ​ឧត្តម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ក៏​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ​៦៩ ដោត​ជាប់​នឹង​ដើមឈើ​ផង​ដែរ រស់នៅ​ក្នុងភូមិ​-​សង្កាត់​ជាមួយ​គ្នា រួច​ក៏​យក​មក​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ