ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំទាវ​ ឱ វណ្ណ​ឌី​ន​ ៖ ទោះ​កម្ពុជា​មិន​មាន​ករណី​វិជ្ជមាន​កូ​វី​ដ១៩​ថ្មី តែ​ស្ថានភាព​នៅ​ផុស​ស្រួយ​ណាស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បើ​ទោះបីជា​កម្ពុជា​ពុំ​រក​ឃើញ​នូវ​ករណី​វិជ្ជមាន ឬ​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​វី​ដ​១៩ ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា ខណៈ​ការ​ព្យាបាល​ជា​សះស្បើយ​បាន​កើនឡើង​រហូត​ដល់​៥០នាក់​គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២០ នេះ​ក៏​ថ្នាក់ដឹកនាំ​ក្រសួង​នៅ​បន្ត​ណែនាំ​ប្រជាពលរដ្ឋ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​និង​ថែរក្សា​អនាម័យ​ឲ្យ​បាន​ខ្ពស់ ។…

រាជធានី​ភ្នំពេញ ​៖ បើ​ទោះបីជា​កម្ពុជា​ពុំ​រក​ឃើញ​នូវ​ករណី​វិជ្ជមាន ឬ​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​វី​ដ​១៩ ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា ខណៈ​ការ​ព្យាបាល​ជា​សះស្បើយ​បាន​កើនឡើង​រហូត​ដល់​៥០នាក់​គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២០ នេះ​ក៏​ថ្នាក់ដឹកនាំ​ក្រសួង​នៅ​បន្ត​ណែនាំ​ប្រជាពលរដ្ឋ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​និង​ថែរក្សា​អនាម័យ​ឲ្យ​បាន​ខ្ពស់ ។

នៅ​ពេល​សាកសួរ​ថា​នេះ​ជា​ជោគជ័យ​ដ៏​ប្រសើរ​មួយ​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ខិតខំ​ព្យាបាល​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ បានជា​សះស្បើយ​ជាង​ពាក់កណ្តាល​នៃ​អ្នក​ផ្ទុក ក៏​ដូច​ជា​ការ​គ្មាន​នូវ​ការ​ឆ្លង​ថ្មី​នោះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​បញ្ជាក់​ថា «​យើង​មិន​ទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេ ត្រូវ​ប្រយ័ត្ន ខ្ពស់​ណាស់​ក្នុង​ដំណាក់កាល​នេះ ព្រោះ​ទេ​ី​ប​តែ​ពីរ​ថ្ងៃ​មិន​មាន​ករណី​ថ្មី តាម​បច្ចេកទេស​គ្រាន់តែ​ជា​ការ​បង្ហាញ​នូវ​ប្រសិទ្ធិ​ភាព​អន្តរា​គម​ន៌​របស់​យើង​ជា​បណ្តើរ​ៗ តែ​ប៉ុណ្ណោះ តែ​ស្ថានភាព​នៅ​ផុស​ស្រួយ​ណាស់​»​។

លោក​ជំទាវ​បាន​ថ្លែង​បន្ត​ថា «​ទោះជា​យ៉ាងណា យើង​ត្រូវធ្វើ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត ជា​ពិសេស​ការ​ចូលរួម​ពី​បុគ្គល​ម្នាក់​ៗ​នៅ​តែ​ជា​កូនសោរ​គន្លឹះ​នៃ​ការ​វាយបក​ទៅ​លើ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ សំដៅ​ទៅ​រក​ភាព​ជោគ​ជ័​ពិតប្រាកដ​បាន​។ បើ​យើង​ភ្លេចខ្លួន សត្រូវ​នេះ​នឹង​វាយលុក​មក​យើង​វិញ ក្នុង​រយ​:​ពេល​ដ៏​ខ្លី​បំផុត​។ ពេល​ខ្លះ មានការ​ស្ងប់ស្ងាត់​បន្តិច តែ​ក៏​អាច​មានការ​រាតត្បាត​ជា​បន្ត​ទៀត​ដែរ ដែល​គេ​ហៅ​ថា second wave​។ ដូច្នេះ ត្រូវ​បោះ​ជំហាន​សកម្ម​ទប់ស្កាត់​ជា​បន្ត​ទៀត ទើប​អាច​សង្កត់​សត្រូវ​វីរុស​កូ​វី​ដ​១៩​នេះ​បាន​»​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ