ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមរាប​បញ្ចប់​ការ​តាមដាន ដោយ​ដាក់​ដាច់​ឡែក​ចំពោះ​អ្នក​ប៉ះ​ផ្ទាល់នឹង​​អ្នក​ជំងឺ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានឱ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២០​នេះ ក្នុង​ខេត្តសៀមរាប បាន​បញ្ចប់​នូវ​ការ​តាមដាន ដោយ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា​រយៈពេល​១៤​ថ្ងៃ​ហើយ…

ខេត្តសៀមរាប ៖ បើ​តាម​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានឱ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២០​នេះ ក្នុង​ខេត្តសៀមរាប បាន​បញ្ចប់​នូវ​ការ​តាមដាន ដោយ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា​រយៈពេល​១៤​ថ្ងៃ​ហើយ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​ប៉ះពាល់​ដោយ ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​បុគ្គល​វិជ្ជមាន មេរោគ COVID-19 ទាំង​៧​នាក់ ក្នុង​ខេត្តសៀមរាប​។

សេចក្តីរាយការណ៍​បន្ត​ថា ហើយ​មក​ដល់​ពេល​នេះ បានជា​សះស្បើយ​ជនជាតិ​ខ្មែរ​២​នាក់ និង​៥​នាក់​ទៀត​កំពុង​តែ​ស្ថិត​នៅ​បន្ត​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ដែល​ក្នុង​នោះ​មាន​ជនបរទេស​២​នាក់​, បុរស​ខ្មែរ​ម្នាក់​, ស្ត្រី​ខ្មែរ​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​។

លោក​ក្រុស សា​រ៉ាត តំណាង​ក្រុម​គ្រូពេទ្យ​ទាំងអស់​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ចូលរួម របស់​បងប្អូន​ទាំងអស់​គ្នា ព្រមទាំង​ការ​គាំទ្រ ជួយ​សំរបសំរួល សហការ​ក្នុង​ការ​ប្រតិបត្តិ​ការងារ​ច័​ត្តា​ឡី​ស័ក ជាមួយ​ក្រុមការងារ​កន្លង​មក និង​សូម​អបអរ​ជាមួយនឹង​ភាព​អវិជ្ជមាន​មេរោគ​នេះ នៃ​បងប្អូន​ទាំងអស់​គ្នា ។

លោក​បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​ជំនាញ ក្រុមការងារ​ច័​ត្តា​ឡី​ស័ក និង​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​នៃ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ខេត្តសៀមរាប នឹង​ខិតខំ​បន្តការងារ​ពិនិត្យ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប្រឈម​មុខ​នៃ​ការ​ឆ្លង​មេរោគ COVID-19 នេះ​ក្នុង​ខេត្តសៀមរាប​បន្ត​ទៀត ជា​ពិសេស​ក្នុង​ចំណោម​បងប្អូន​ដែល​ត្រឡប់​មក​ពី​បរទេស ដែល​បាន​និង​កំពុង​តែ​ដាក់​ឲ្យ​អនុវត្ត​នូវ​វិធាន​ការណ៍​រស់នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ នៅ​តាម​មូលដ្ឋាន តាម​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​។

លោក​សង្ឃឹម និង​ជឿជាក់​លើ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា អាជ្ញាធរ​មូលដ្ឋាន ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ស្ថាប័ន វិស័យ​ឯកជន​ទាំងឡាយ ក្នុង​ការ​រួម​កំលាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ COVID-19 នេះ​ក្នុង​ខេត្តសៀមរាប ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ