ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ជំងឺ​កូ​វី​ដ​១៩​កម្រិត​ធ្ងន់ធ្ងរ​ បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​នៅ​អុី​តា​លី

3 ឆ្នាំ មុន

ប្រទេស​អុី​តា​លី ​៖ ប្រទេស​អុី​​តា​លី​បាន​រាយការណ៍​ពី​ការ​កើនឡើង​ប្រចាំ​ថ្ងៃ​ទាប​បំផុត​របស់​ខ្លួន​ចំពោះ​ការ​​បាត់បង់ជីវិត​ដោយ​​ជំងឺ​កូ​វី​ដ​១៩ អស់​រយៈពេល​ជិត​ពី​រស​ប្តា​ហ៍​កាលពី​ថ្ងៃ​សៅរ៍ និង​បាន​និយាយ​ថា​ចំនួន​អ្នក​ជំងឺ​កូ​វី​ដ​១៩​កម្រិត​ធ្ងន់ធ្ងរ​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​។ ក្រុម​មន្ត្រី​បាន​ទទូច​ឱ្យ​ប្រជាជន​គោរព​តាម​ការ​ហាមឃាត់​មិន​ឱ្យ​ចេញ​ក្រៅ​ផ្តេសផ្តាស ខណៈ​ពេល​នេះ​ការ​ហាម​នោះ​កំពុង​តែ​បាន​ផល​ជា​បណ្តើរ​ៗ បើ​ទោះបីជា​ករណី​ថ្ងៃ​ឡើង ៤៨០៥​ករណី​កាលពី​ថ្ងៃ​សៅរ៍​ក៏​ដោយ​។ នាយកដ្ឋាន​ការពារ​ជន​ស៊ី​វិល​បាន​រាយការណ៍​ថា…

ប្រទេស​អុី​តា​លី ​៖ ប្រទេស​អុី​​តា​លី​បាន​រាយការណ៍​ពី​ការ​កើនឡើង​ប្រចាំ​ថ្ងៃ​ទាប​បំផុត​របស់​ខ្លួន​ចំពោះ​ការ​​បាត់បង់ជីវិត​ដោយ​​ជំងឺ​កូ​វី​ដ​១៩ អស់​រយៈពេល​ជិត​ពី​រស​ប្តា​ហ៍​កាលពី​ថ្ងៃ​សៅរ៍ និង​បាន​និយាយ​ថា​ចំនួន​អ្នក​ជំងឺ​កូ​វី​ដ​១៩​កម្រិត​ធ្ងន់ធ្ងរ​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​។

ក្រុម​មន្ត្រី​បាន​ទទូច​ឱ្យ​ប្រជាជន​គោរព​តាម​ការ​ហាមឃាត់​មិន​ឱ្យ​ចេញ​ក្រៅ​ផ្តេសផ្តាស ខណៈ​ពេល​នេះ​ការ​ហាម​នោះ​កំពុង​តែ​បាន​ផល​ជា​បណ្តើរ​ៗ បើ​ទោះបីជា​ករណី​ថ្ងៃ​ឡើង ៤៨០៥​ករណី​កាលពី​ថ្ងៃ​សៅរ៍​ក៏​ដោយ​។

នាយកដ្ឋាន​ការពារ​ជន​ស៊ី​វិល​បាន​រាយការណ៍​ថា មាន​អ្នក​​បាត់បង់ជីវិត​ចំនួន​៦៨១​នាក់ ដែល​ជា​សរុប​តាំងពី​មុន​ៗ​មក​មាន​ចំនួន១៥៦៣២​នាក់​។ វា​ជា​ចំនួន​ទាប​ជាងគេ​ក្នុង​មួយ​ថ្ងៃ តាំងពី​ថ្ងៃ​ទី ២១ ខែកុម្ភៈ​មក​។

ចំនួន​សរុប​នៃ​ករណី​ដែល​បាន​បញ្ជាក់​បាន​កើនឡើង​ដល់ ១២៤៦៣២​នាក់ ពី​ចំនួន ១១៩៨២៧​នាក់ ប៉ុន្តែ​ត្រូវ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​បានឱ្យ​ដឹង​ថា អ្នកជម្ងឺ​កម្រិត​ធ្ងន់​បាន​ធ្លាក់​ចុះ​សល់​ត្រឹមតែ ៣៩៩៤​នាក់​ប៉ុណ្ណោះ ដែល​តិច​ជាង​៧៤​នាក់ ធៀប​នឹង​៤០៦៨​នាក់​កាលពី​ថ្ងៃ​សុក្រ​។

អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មកហើយ​ មន្ត្រី​អុី​តា​លី​បាន​និយាយ​ថា ការ​កើនឡើង​ប្រកបដោយ​ស្ថិរភាព​ក្នុង​ចំនួន​ករណី​បាន​បង្ហាញ​ថា​ការ​ផ្ទុះ​ឡើង​បាន​ឈាន​ដល់ទី​ខ្ពស់ ហើយ​ចំនួន​នឹង​ចាប់ផ្តើម​ធ្លាក់​ចុះ ប្រសិនបើ​មាន​វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​ត្រូវ​បាន​គោរព​៕ (​យោង​តាម​ប្រភពពី www.thestar.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ