ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ពេល​នេះ ​កូវីដ១៩ផ្តាច់ជិវិត​គ្រូពេទ្យ​ជាង​១០០​នាក់​លើ​ពិភពលោក​

4 ឆ្នាំ មុន

មក​ដល់​ពេល​នេះ ​វីរុស​កូ​វី​ដ​១៩​បាន​​ផ្តាច់​ជីវិត​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា​ជាង ១០០​នាក់​នៅជុំវិញ​ពិភពលោក​ដែល​ជិត​ពាក់កណ្តាល​នៃ​ពួក​គេ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាននៅ​ក្នុង​ប្រទេស​អុី​តា​លី​។ សហរដ្ឋអាមេរិក​បានឃើញ​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​ដំបូង​របស់​ខ្លួន​បាន​​បាត់បង់ជីវិត​ បន្ទាប់​ពី​បាន​បង្ហាញ​រោគ​សញ្ញា​កូ​វី​ដ​១៩ ក្នុង​ស​ប្តា​ហ៍​នេះ​។ បុគ្គលិក​ថែទាំ​សុខភាព​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​បាត់បង់ជីវិត​ ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នៅ​ពាសពេញ​ពិភពលោក រួម​ទាំង​នៅ​ប្រទេស​ចិន…

មក​ដល់​ពេល​នេះ ​វីរុស​កូ​វី​ដ​១៩​បាន​​ផ្តាច់​ជីវិត​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា​ជាង ១០០​នាក់​នៅជុំវិញ​ពិភពលោក​ដែល​ជិត​ពាក់កណ្តាល​នៃ​ពួក​គេ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាននៅ​ក្នុង​ប្រទេស​អុី​តា​លី​។

សហរដ្ឋអាមេរិក​បានឃើញ​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​ដំបូង​របស់​ខ្លួន​បាន​​បាត់បង់ជីវិត​ បន្ទាប់​ពី​បាន​បង្ហាញ​រោគ​សញ្ញា​កូ​វី​ដ​១៩ ក្នុង​ស​ប្តា​ហ៍​នេះ​។ បុគ្គលិក​ថែទាំ​សុខភាព​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​បាត់បង់ជីវិត​ ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នៅ​ពាសពេញ​ពិភពលោក រួម​ទាំង​នៅ​ប្រទេស​ចិន សហរដ្ឋអាមេរិក បារាំង អេ​ស្ប៉ា​ញ និង​អុី​​រ៉​ង់​។

វីរុស​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ដំបូង​នៅ​ទីក្រុង Wuhan ប្រទេស​ចិន បាន​ឆ្លង​ដល់​មនុស្ស​ជាង​មួយ​លាន​នាក់​នៅ​ទូ​ទាំង ១៨១​ប្រទេស និង​តំបន់ ខណៈ​ដែល​ជាង ៥៨០០០​នាក់​បាន​​បាត់បង់ជីវិត​ នេះ​បើ​យោង​តាម​តួលេខ​ចុង​ក្រោយបង្អស់​ពី​សាកលវិទ្យាល័យ Johns Hopkins ។

ថ្លែងប្រាប់​សារព័ត៌មាន Newsweek នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ថែទាំ​សុខភាព​អន្តរជាតិ លោក Howard Catton មាន​ប្រសាសន៍​ថា​៖ «​យើង​មានការ​ព្រួយបារម្ភ​អស់​រយៈពេល​មួ​យស​ប្តា​ហ៍​អំពី​ចំនួន​គិលានុបដ្ឋាយិកា​និង​បុគ្គលិក​ថែទាំ​សុខភាព​ដទៃ​ទៀត ដែល​បាន​ឆ្លង​វីរុស​នេះ ហើយ​គិលានុបដ្ឋាយិកា​នៅ​ជុំវិញ​ពិភពលោក​កំពុងធ្វើការ​។ ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដោយ​គ្មាន​ការ​ឈប់​សម្រាក​និង​គ្មាន​ថ្ងៃ​ឈប់​សម្រាក ហើយ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​»។​

លោក​បាន​សម្គាល់​ឃើញ​ថា អត្រា​ឆ្លង​ក្នុង​ចំណោម​បុគ្គលិក​ថែទាំ​សុខភាព​នៅ​អុី​តា​លី​មាន ៩% និង អេ​ស្ប៉ា​ញ​មាន​១៤%​។ លោក​បាន​បន្ថែម​ថា​៖ «គួរ​ឱ្យ​ស្តាយ​ណាស់​ដែល​មានការ​ស្លាប់​ក្នុង​ចំណោម​គិលានុបដ្ឋាយិកា​នៅ​អុី​តា​លី​និង​អេ​ស្ប៉ា​ញ និង​នៅ​អ៊ី​រ៉​ង់​និង​ឥណ្ឌូ​នេ​ស៊ី​គិលានុបដ្ឋាយិកា​ខ្លះ​បាន​​បាត់បង់ជីវិត​ដោយ​ការ​ធ្វើ​អត្តឃាត​»។​

យើង​មិន​មានការ​ឆ្ងល់​ទេ​ថា អត្រា​នៃ​ការ​ឆ្លង​មាន​ទាក់ទង​នឹង​ផ្នែក​ខ្លះ​នៃ​កង្វះខាត​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​។ យើង​ដឹង​ថា​មានការ​ខ្វះខាត​ជាស​កល ប៉ុន្តែ​គិលានុបដ្ឋាយិកា​គឺជា​ជួរ​មុខ​ពួក​គេ​ជា​វីរបុរស ហើយ​ពួក​គេ​ត្រូវ​តែ​ត្រូវ​បានការ​ពារ​ប្រ​សិន បើ​ពួក​គេ​ចង់​បន្តការងារ​សង្គ្រោះ​ជីវិត​។

​នេះ​គឺជា​ចំនួន​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា​តាម​ប្រទេស ដែល​បានបាត់បង់ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២០៖ ​អុី​តា​លី​ យ៉ាង​ហោច​ណាស់៦៦​នាក់, ​ចិន យ៉ាង​ហោច​ណាស់​១៣​នាក់, ​ចក្រភព​អង់គ្លេស​ យ៉ាង​ហោច​ណាស់៥​នាក់,​ ​បារាំង​ យ៉ាង​ហោច​ណាស់ ៥​នាក់, ​ ​អេ​ស្ប៉ា​ញ​ យ៉ាង​ហោច​ណាស់ ៥​នាក់,​ ​អុី​រ៉​ង់​ យ៉ាង​ហោច​ណាស់ ៣​នាក់​, ​អា​មេ​រិ​ក​ យ៉ាង​ហោច​ណាស់១​នាក់,​ ​ក្រិ​ច​ យ៉ាង​ហោច​ណាស់ ១​នាក់,​ ​ប៉ូ​ឡូញ​ យ៉ាង​ហោច​ណាស់១​នាក់, ​ប៉ា​គី​ស្ថាន យ៉ាង​ហោច​ណាស់ ១​នាក់​៕ (យោងតាមប្រភពពី www.newsweek.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ