ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​វិន័យ​ហ្នឹងហើយ​ជា​គ្រូ​នៃ​អ្នក​ទាំងឡាយ

4 ឆ្នាំ មុន

កាល​ព្រះ​បរម​សាស្តា​គង់នៅ​ក្នុង​ព្រៃ​មួយ​ក្បែរ​នគរ​កោស​ម្ពី ពេល​នោះ​ព្រះ​អង្គ​បាន​ចាប់​យក​នូវ​ស្លឹកឈើ​មួយ​ក្តាប់ ហើយ​ត្រាស់​សួរ​ទៅ​កាន់​សាវក​ទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គិត​ឃើញ​យ៉ាងដូចម្តេច​រវាង​ស្លឹកឈើ​ដែល​នៅ​ក្នុង​ដៃ​របស់​តថាគត ជាមួយនឹង​ស្លឹកឈើ​ដែល​នៅ​ក្នុង​ព្រៃ​នេះ​ទាំងមូល តើ​ស្លឹកឈើ​ណា​ដែល​មាន​ចំនួន​ច្រើន​ជាង ? គ្រានោះ​ភិក្ខុ​ទាំងឡាយ​បាន​ឆ្លើយ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន…

កាល​ព្រះ​បរម​សាស្តា​គង់នៅ​ក្នុង​ព្រៃ​មួយ​ក្បែរ​នគរ​កោស​ម្ពី ពេល​នោះ​ព្រះ​អង្គ​បាន​ចាប់​យក​នូវ​ស្លឹកឈើ​មួយ​ក្តាប់ ហើយ​ត្រាស់​សួរ​ទៅ​កាន់​សាវក​ទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គិត​ឃើញ​យ៉ាងដូចម្តេច​រវាង​ស្លឹកឈើ​ដែល​នៅ​ក្នុង​ដៃ​របស់​តថាគត ជាមួយនឹង​ស្លឹកឈើ​ដែល​នៅ​ក្នុង​ព្រៃ​នេះ​ទាំងមូល តើ​ស្លឹកឈើ​ណា​ដែល​មាន​ចំនួន​ច្រើន​ជាង ?

គ្រានោះ​ភិក្ខុ​ទាំងឡាយ​បាន​ឆ្លើយ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ស្លឹកឈើ​ដែល​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​តិច​ជាង​ឆ្ងាយ​ណាស់ បើ​ធៀប​ទៅ​នឹង​ស្លឹកឈើ​ដែល​មាននៅ​ក្នុង​ព្រៃ​ទាំងមូល​នេះ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ដូច​គ្នា​នេះ​ដែរ​អ្វី​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​នោះ តថាគត​បាន​ប្រាប់​ដល់​អ្នក​ទាំងឡាយ​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ រីឯ​អ្វី​ដែល​តថាគត​មិន​បាន​ប្រាប់​ដល់​អ្នក​ទាំងឡាយ គឺ​មាន​ច្រើន​លើសលន់​ពេក​ណាស់ ។

ចូរ​អ្នក​ទាំងឡាយ​ប្រឹងប្រែង​ប្រតិបត្តិ​ចុះ ធម៌​វិន័យ​នេះ​ហើយ​ជា​គ្រូ​នៃ​អ្នក​ទាំងឡាយ បង្ហាញផ្លូវ​ទៅ​រក​សេចក្តីសុខ ដើម្បី​ជា​ប្រយោជន៍​ដល់​ដំណើរ​របស់​អ្នក​ទាំងឡាយ​នៅ​ក្នុង​វាលវដ្តសង្សារ​នេះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ