រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានប្រកាសយុទ្ធសាស្ត្រីថ្មីបង្កើនការស្តុកម៉ាសឱ្យដល់១០លាន និងអាល់កុលចំនួនមួយលានលីត្រ ព្រមទាំងសម្លៀកបំពាក់ពេទ្យចំនួន៥០០០ សម្រាប់។
នេះជាយុទ្ធសាស្ត្រថ្មី ដើម្បីបង្កើនត្រៀមបម្រុងទុកសម្រាប់ហេតុការណ៍អាក្រក់ណាមួយដែលអាចកើតមាន ទោះបីជាស្ថានភាពកូវីដ១៩ នៅកម្ពុជាមកដល់ពេលនេះមិនទាន់ធ្ងន់ធ្ងរដូចប្រទេសដទៃក្តី។
សម្តេចតេជោ ចេញបទបញ្ជាបែបនេះតាមរយៈការសន្ទនាតាមតេលេក្រាមទៅកាន់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចក៏បានបញ្ជាឱ្យពង្រឹងការស្តុកស្បៀង ហាមឃាត់ការនាំចេញត្រី និងការយកចិត្តទុកដាក់បន្ថែមទៀតទៅលើគ្រូពេទ្យកម្ពុជា ដើម្បីឱ្យពួកគេបំពេញការងារដោយសុវត្ថិភាព និងស្ថប់ចិត្ត៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ